Man City នឹងយក Harry Kane ពី Spurs ដោយប្ដូរនឹងខ្សែប្រយុទ្ធឆ្នើម ២រូបនេះ

//s9.kh1.co/63/632ff71ad4c67a2437d424f4b3d8f62f38fbc1eb.jpg
កីទ្បា

 ០១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​Man City នឹងយក Harry Kane ពី Spurs ដោយប្ដូរនឹងខ្សែប្រយុទ្ធឆ្នើម ២រូបនេះ

អឺរ៉ុប៖ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola ចង់ចាប់យកខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅរដូវក្តៅនេះ ហើយត្រៀមខ្លួនលះបង់ទាំង Raheem Sterling និង Gabriel Jesus ក្នុងគោលបំណងដេញតាម។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះក៏ចង់ផ្លាស់ទៅកាន់កីឡដ្ឋាន Etihad ផងដែរ ហើយបានបង្ហាញពីក្តីសុបិនរបស់គាត់ក្នុងការលេងជាមួយ Kevin de Bruyne ប៉ុន្តែប្រធានក្លិប Spurs លោក Daniel Levy បានត្រៀមខ្លួនរួចជាស្រេចដើម្បីរារាំងការផ្លាស់ប្តូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane
កីឡាករ Harry Kane

គាត់បានដាក់តម្លៃ ១៥០ លានផោនលើខ្លួនរបស់ Kane ប៉ុន្តែ Man City សង្ឃឹមថានឹងទូទាត់ថ្លៃខ្លះដោយប្ដូរនឹងខ្សែប្រយុទ្ធពីរនាក់ធ្វើជាថ្នូរ ។ Sterling បានបញ្ចប់យុទ្ធនាការនេះដោយរកបាន ១៥ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ខណៈដែល Jesus រកបាន ១៤ គ្រាប់ ខណៈដែល Cityzens ឈ្នះពានរង្វាន់ League Cup និង Premier League ។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនស្ថិតក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Guardiola ឡើយហើយគ្រូបង្វឹកកាតាឡានរូបនេះ កំពុងតែព្យាយាមធ្វើការផ្លាស់ប្តូរក្រុមមួយចំនួន បន្ទាប់ពីការបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។ ការជំនួស Kane នឹងមិនងាយស្រួលនោះទេ ប៉ុន្តែការទទួលបានខ្សែប្រយុទ្ធកំពូលៗ ពីររូបនិងទឹកប្រាក់ជាថ្នូរនឹងរូបគេគឺជាកិច្ចព្រមព្រៀងដ៏ធំមួយដែល Tottenham អាចនឹងពិចារណាបាន៕

កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T