អាយដលអ្នកណាខ្លះ? ៣១ឆ្នាំហើយ សម្រស់ Yoona​ មិនទៅណាសោះ

//s9.kh1.co/1d/1d986873bf2e8a949e9b4d5b6758dc1e75bbe954.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាតារាចម្រៀង និង តារាសម្ដែងស្រី​Yoona នៅតែអាចរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យបើទោះបីវ័យកាន់តែជ្រេ។

កូរ៉េខាងត្បូង៖ យោងទៅតាមគេហទំព័រTen Asia តារាចម្រៀង និង ជាតារាសម្ដែងស្រី Yoona បានធ្វើការផ្សាយផ្ទាល់នៅល្ងាចថ្ងៃទី ៣០ ខែឧសភាដើម្បីអបអរថ្ងៃកំណើតរបស់នាង ជាមួយអ្នកគាំទ្រ។ រូបថតរបស់តារាចម្រៀងស្រីនៅក្នុងការសន្ទនាត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមកូរ៉េ។គួររំលឹកផងដែរថា ក្រៅពីក្លាយជាសមាជិករបស់ SNSD តារាចម្រៀងស្រីរូបនេះក៏ទទួលបានជោគជ័យក្នុងការសម្តែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Yoona នាងបាននិយាយថា នាងពិតជារីករាយណាស់ក្នុងការប្រារព្ធពិធីខួបកំណើតរបស់នាងជាមួយអ្នកគាំទ្រ។ នាងក៏បានថ្លែងអំណរគុណដល់ទស្សនិកជនដែលបានស្រឡាញ់និងគាំទ្ររហូតមកផងដែរ។ 

ដោយឡែក តារាស្រីដែលកើតក្នុងឆ្នាំ ១៩៩០ គឺជាសមាជិកម្នាក់នៃក្រុម SNSD នាងត្រូវឈរលើទីតាំងនៃចក្ខុ។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង Yoona តែងតែស្ថិតនៅក្នុងបញ្ជីតារាចម្រៀងស្រីដែលមានរូបសម្រស់លេចធ្លោនៅប្រទេសកូរ៉េ បើទោះបីតារាស្រីរូបនេះមានវ័យកាន់តែជ្រេហើយក្តីតែនាងនៅតែអាចរក្សាសម្រស់ដ៏ក្មេងជាងវ័យរបស់នាងបាន ដោយថ្មីៗនេះនាងបានផ្តោតភាគច្រើនទៅលើការសម្តែង៕

សូមទស្សនារូបភាពខាងក្រោម៖

Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T