កំពូលម៉ាករថយន្ត ដែលថ្លៃៗបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២១

//s9.kh1.co/dc/dc208a1c1aa133d5fa223234ba34ca729835ee25.jpg
យានជំនិះ

 ០១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

យើងទៅមើលទាំងអស់មើលថា តើម់ាករថយន្តណាខ្លះដែលល្បីក្នុងឆ្នាំនេះ

បរទេស៖ អ្នកគាំទ្រនិងតាមដានរថយន្តល្បីៗប្រាកដជាចង់ដឹងហើយថា តើរថយន្តណាខ្លះដែលឈរនៅលំដាប់កំពូល។ ម៉ាករថយន្តប្រណីតទាំងនេះ សុទ្ធតែមានលក្ខណៈប្លែកពីគ្នា ប៉ុន្តែពួកវាមានការច្នៃប្រឌិតនិងការរចនាល្អឥតខ្ចោះ ដែលធ្វើឱ្យពួកវាសាកសមនឹងទទួលបានការកោតសរសើរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំឱ្យខាតពេលយូរ យើងទៅមើលទាំងអស់មើលថា តើម៉ាករថយន្តណាខ្លះដែលល្បីក្នុងឆ្នាំនេះ៖

17. Land Rover

រថយន្ត Land Rover ស៊េរីថ្មីដែលថ្លៃជាងគេបំផុតគឺ Range Rover SVAutobiography ដែលលក់ក្នុងតម្លៃ 398,528 ដុល្លារ។  

Range Rover SVAutobiography
Range Rover SVAutobiography

16. ARES Design

រថយន្ត Ares Design Panther ProgettoUno ត្រូវបានផលិតត្រឹមតែចំនួន21គ្រឿងប៉ុណ្ណោះ ដែលក្នុងនីមួយៗមានតម្លៃ515,000ផោន (ប្រហែល600,000ដុល្លារ)។

Ares Design Panther ProgettoUno
Ares Design Panther ProgettoUno

15. Zenvo Automotive 

Zenvo TSR-S ផលិតតែ5គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយលក់ក្នុងតម្លៃ1.6លានដុល្លារ។

Zenvo TSR-S 
Zenvo TSR-S 

14. Bentley

ប៉ូឌែល Bentley ដែលថ្លៃជាងគេបំផុតគឺម៉ូឌែល Mulliner Bacalar ដែលដាក់លក់ក្នុងតម្លៃ 1.9 លានដុល្លារ។

Bentley Mulliner Bacalar 
Bentley Mulliner Bacalar 

13. Rimac Automobili

រថយន្ត Rimac C_Two គឺជារថយន្តស្ព័រអគ្គិសនី ដែលអាចបង្កើនល្បឿនពី 0 ទៅ 97km ក្នុងមួយម៉ោងក្នុងរយៈពេលតែ1.85វិនាទី។ ការផលិតត្រូវបានពន្យារ ដោយសារកូវីដ។ Rimac Concept Two នឹងដាក់លក់ក្នុងតម្លៃ2 លានដុល្លារ។  

Rimac C_Two
Rimac C_Two

12. Lotus

Lotus Evija គឺជារថយន្តស្ព័រអគ្គិសនីដែលមានតម្លៃប្រហែល2.1លានដុល្លារ។ ផលិតមានកំណត់ត្រឹមតែ130គ្រឿងប៉ុណ្ណោះ។

Lotus Evija 
Lotus Evija 

11. Ferrari

រថយន្ត Ferrari LaFerrari Aperta លក់ក្នុងតម្លៃប្រហែល2.2លានដុល្លារ ហើយអ្នកដែលអាចទិញវាបាន គឺត្រូវតែជាអ្នកដែលធ្លាប់ទិញឡាន Ferrari ពីមុនមក។  

Ferrari LaFerrari Aperta 
Ferrari LaFerrari Aperta 

10. McLaren 

McLaren ដែលមានតម្លៃថ្លៃជាងគេ គឺ​ McLaren Speedtail។ ផលិតមានចំនួនកំណត់ ត្រឹមតែ106គ្រឿងប៉ុណ្ណោះក្នុងមួយគ្រឿងលក់ក្នុងតម្លៃ2.25លានដុល្លារ។

McLaren Speedtail
McLaren Speedtail

9. Aspark

រថយន្ត Aspark Owl ត្រូវបានផលិតដោយក្រុមហ៊ុនវិស្វកម្មជប៉ុន​ Aspark។ Aspark Owl ផលិតមានកំណត់ត្រឹមតែ 50 គ្រឿងប៉ុណ្ណោះ ឯតម្លៃវិញគឺ3.56លានដុល្លារ។

Aspark Owl
Aspark Owl

8. W Motors

Lykan Hypersport គឺជារថយន្តដែលផលិតនៅឌូបៃ។ វាត្រូវបានប្រើនៅក្នុងខ្សែភាពយន្ត Fast and Furious 7 ហើយតារាភាពយន្តលោក Vin Diesel ក៏មានឡាននេះមួយគ្រឿងផងដែរ។ រថយន្ដដ៏ប្រណីតនេះមានតែ7គ្រឿងនៅលើពិភពលោកប៉ុណ្ណោះ និងមានតម្លៃ3.4លានដុល្លារ។  

Lykan Hypersport 
Lykan Hypersport 

7. Aston Martin

រថយន្ត Aston Martin DB5 Continuation​ ដាក់ក្នុងតម្លៃ3.5លានដុល្លារ និងមានតែ 25 គ្រឿងប៉ុណ្ណោះ។

Aston Martin DB5 Continuation
Aston Martin DB5 Continuation

6. Lamborghini

Veneno Roadster គឺជារថយន្ត Lamborghini ដែលថ្លៃជាងគេបំផុតនៅលើពិភពលោក។ ដើមឡើយមានតម្លៃ 4.5លានដុល្លារ ហើយត្រូវលក់ដេញថ្លៃក្នុងតម្លៃ8.3លានដុល្លារក្នុងឆ្នាំ2019។ មួយក្នុងចំណោម9គ្រឿង គឺជាកម្មសិទ្ធិរបស់កូនប្រុសរបស់ប្រធានាធិបតី Teodoro Obiang Nguema Mbasogo នៃប្រទេស Equatorial Guine​ហើយត្រូវបានរឹបអូសដោយអាជ្ញាធរស្វីសក្នុងការស៊ើបអង្កេតពុករលួយ។  

Veneno Roadster
Veneno Roadster

5. Koenigsegg

Koenigsegg ដែលថ្លៃបំផុតរហូតមកដល់ពេលនេះគឺ Koenigsegg CCXR Trevita ដែលលក់ពី4.8លានដុល្លារឡើងទៅ។ មានតែចំនួន49ប៉ុណ្ណោះត្រូវបានផលិត។

 Koenigsegg CCXR Trevita
 Koenigsegg CCXR Trevita

4.  Mercedes-Benz

រថយន្ត Mercedes-Benz Maybach Exelero មានតម្លៃ8លានដុល្លារ។ បំពាក់ដោយម៉ាស៊ីនប្រើ Turbo V12 ហើយត្រូវបានគេគិតថាមានតែ12គ្រឿង ឬតិចជាងនេះនៅលើពិភពលោក។ តារាចម្រៀង Jay Z ក៏ជាម្ចាស់វាមួយដែរ។  

Mercedes-Benz Maybach Exelero 
Mercedes-Benz Maybach Exelero 

3. Rolls-Royce

រថយន្ត Rolls-Royce ដែលថ្លៃជាងគេបំផុតគឺ Sweptail។ Rolls-Royce Sweptail មានតម្លៃជាង12លានដុល្លារឯណោះ។  

Rolls-Royce Sweptail
Rolls-Royce Sweptail

2. Bugatti

Bugatti ថ្លៃបំផុតគឺ Bugatti La Voiture Noire វាមានតម្លៃ18.68លានដុល្លារ បន្ទាប់ពីបង់ពន្ធរួច។ ទិញដោយអ្នកទិញអាថ៌កំបាំងម្នាក់ ដែលត្រូវបានគេគិតថាជា Cristiano Ronaldo។  

Bugatti La Voiture Noire
Bugatti La Voiture Noire

1. Pagani

Pagani Zonda HP Barchetta គឺជារថយន្តថ្មីដែលថ្លៃជាងគេបំផុតនៅលើពិភពលោក វាមានតម្លៃ23.65លានដុល្លារ ហើយមានតែ3គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត៕

Pagani Zonda HP Barchetta
Pagani Zonda HP Barchetta
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T