ប្រិយមិត្ត Sam Art Konkhmer Angkor មកពីទីក្រុងភ្នំពេញ មានពិន្ទុរហូតដល់ទៅ  ២០៤ពិន្ទុ ប្រចាំរដូវកាលនេះ និងជាម្ចាស់ជ័យលាភី រង្វាន់ ២,០០០,០០០ រៀល ពីកម្មវិធីហ្គេម ស្ដេចទាយបាល់ខ្មែរឡូត ដែលទទួលបានការឧបត្ថមពី M88.com  ។ បច្ចុប្បន្ននេះហ្គេមស្តេចទាយបាល់ មានប្រិយមិត្តរាប់ពាន់នាក់ បានចូលរួមទាយជាប្រចាំ ហើយ ខ្មែរឡូត និង ក្រុមហ៊ុន M88.com ក៏បានចែករង្វាន់ដល់អ្នកឈ្នះ ជារៀងរាល់សប្តាហ៍ និង ខែ រួមទាំងរដូវកាលផងដែរ។

បើតាមសម្តីរបស់ ប្រិយមិត្ត Sam Art Konkhmer Angkor ដែលជាម្ចាស់ជ័យលាភីប្រចាំរដូវកាល នៃហ្គេមស្តេចទាយបាល់ខ្មែរឡូត បាននិយាយថា គាត់មានការពេញចិត្តយ៉ាងខ្លាំង ទៅលើក្លិបបាល់ទាត់ Arsenal និង Chelsea ដោយសារតែទំរង់លេង ក៏ដូចជាមានកីឡាករខ្លាំងៗជាច្រើនផងដែរ។



ខាងក្រោមនេះគឺជាការសន្ទនាផ្ទាល់មាត់រវាង ខ្មែរឡូត និងម្ចាស់ជ័យលាភីប្រចាំរដូវកាល (Sam Art Konkhmer Angkor)៖

ខ្មែរឡូត៖ "មូលហេតុអ្វីបានជាលោក មានចំណាប់អារម្មណ៏មកលេង ហ្គេមស្តេចទាយបាល់ខ្មែរឡូតនេះ?"

Sam Art៖ "បាទ! បានជាខ្ញុំមកចូលរួមលេង នូវហ្គេមស្តេចទាយបាល់ខ្មែរឡូតនេះ មកពីហ្គេមមួយនេះល្អ ព្រោះវាអាចឲ្យយើងឈ្នះរង្វាន់ ដោយមិនបាច់ចំណាយថវិការអ្វីទាំងអស់ ហើយវាមិនដូចជាល្បែងស៊ីសងដទៃទៀតនោះទេ"

ខ្មែរឡូត៖ "តើការចូលរួមលេងហ្គេមនេះដំបូង មានគិតថាខ្លួនឯងអាចឈ្នះឬទេ?"

Sam Art៖ "មុនដំបូងឡើយខ្ញុំគិតថា ខ្លួនខ្ញុំប្រហែលជាមិនអាចឈ្នះទេ ព្រោះអីពីដំបូងមក ខ្ញុំឃើញប្រិយមិត្តដទៃទៀត មានពិន្ទុខ្ពស់ជាងខ្ញុំច្រើនណាស់ ហើយមួយពិន្ទុៗមិនមែនងាយស្រួលរកនោះទេ។ "

ខ្មែរឡូត៖ "តើលោកមានសង្ឃឹមប៉ុន្មានភាគរយ ថាអាចឈ្នះក្នុងការលេងហ្គេមស្តេចទាយបាល់នេះ?"

Sam Art៖ "ខ្ញុំមានសង្ឃឹម ៧០ភាគរយ ព្រោះអីពិន្ទុរបស់ខ្ញុំមានភាពប្រកៀកប្រកិត ជាមួយប្រិយមិត្តដទៃទៀតដែរ បន្ទាប់ពីខ្ញុំបានខំប្រឹងទស្សន៏ទាយ អស់រយៈពេលជាច្រើនខែមកនេះ"

ខ្មែរឡូត៖ "ក្រៅពីរង្វាន់រដូវកាលនេះ តើលោកធ្លាប់ឈ្នះរង្វាន់ផ្សេងទៀតដែរឬទេ?"

Sam Art៖ "បាទ! ក្រៅពីរង្វាន់រដូវកាល ខ្ញុំធ្លាប់ឈ្នះរង្វាន់ប្រចាំខែម្តងដែរ គឺខែកុម្ភៈ"

ខ្មែរឡូត៖ "តើលោកមានចំណាប់អារម្មណ៏យ៉ាងណាដែរ នៅពេលដែលលោកកំពុងតែលេង ហ្គេមសេ្តចទាយបាល់ខ្មែរឡូត ហើយពិន្ទុលោក និងប្រិយមិត្តដទៃទៀត មានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង?"

Sam Art៖ "នៅពេលហ្នឹងខ្ញុំមានអារម្មណ៏ថា ខ្ញុំមិនអាចទទួលបានជ័យជំនះទេ ប៉ុន្តែខ្ញុំត្រូវតែប្រឹង ហើយខ្ញុំបានឆែកមើលនូវប្រវត្តិនៃការប្រកួត របស់ក្រុមនិមួយៗ ដើម្បីធ្វើការទស្សន៏ទាយ ហ្គេមស្តេចទាយបាល់ខ្មែរឡូត"

ខាងក្រោមនេះគឺជាខ្សែវីដេអូ នៃការសន្ទនាមួយផ្សេងទៀតរវាង ខ្មែរឡូត និងម្ចាស់ជ័យលាភី (Sam Art Konkhmer Angkor) សូមទស្សនាទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]