ខាត់ សុឃីម បង្ហាញនូវអារម្មណ៍ពិត ចំពោះមរណភាពរបស់​ លោក​ គ្រូ​ ស៊ុំ​ សារឿន

//s9.kh1.co/c5/c5592ef0c9cf26214d7a067f07f1281d88891257.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង​ ខាត់ សុឃីម បង្ហាញពីអារម្មណ៍ក្តុកក្តួល ក្រោយមរណភាពរបស់ លោក​ គ្រូ​ ស៊ុំ​ សារឿន​ ដែលជាតារាចម្រៀង និងអ្នកនិពន្ធជើងចាស់

ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រោយមរណភាពរបស់ លោក​ គ្រូ​ ស៊ុំ​ សារឿន​ ដែលជាតារាចម្រៀង និងអ្នកនិពន្ធជើងចាស់មួយរូប ឃើញថាមានសិល្បករសិល្បការិនីជាច្រើនបានចូលរួមរំលែកទុក្ខ ដល់លោកគ្រូដែលជាធនធានសិល្បៈដ៏សំខាន់មួយរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀង ខាត់ សុឃីម ក៏បានជួយរំលែក និងជូនដំណើរដល់ សិល្បករជើងចាស់រូបនេះផងដែរ ដោយខ្លឹមសារមានអត្ថន័យដូចខាងក្រោម៖

ខ្ញុំពិតជាមានការតក់ស្លុត​ រន្ធត់ចិត្ត​ និងសោកស្តាយខ្លាំងណាស់​ មិនចង់ជឿទេនៅពេលដឹងដំណឹងដ៏សោកសង្រេង​ ចំពោះការបាត់បង់​ លោក​ គ្រូ​ ស៊ុំ​ សារឿន​ ដែលជាធនធានសិល្បៈដ៏មានទេពកោសល្យ​ទាំងការច្រៀងនិងនិពន្ធ​។
លោកគ្រូ​ បានទទួលមរណភាព​ ឃ្លាតចាកចោលយេីងទាំងអស់គ្នាហេីយ​នៅវេលាម៉ោង​ ១១:២០នាទីថ្ងៃត្រង់​ ថ្ងៃ៣១​ ខែឧសភា​ ឆ្នាំ២០២១នេះ​ ក្នុងជន្មាយុ​ ៦៩ឆ្នាំ​ ដោយរោគាពាធ​។ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ​ ជាមួយក្រុមគ្រួសារលោកគ្រូ​ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ​ បានទៅកាន់ទីឋានស្ងប់សុខ​ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។  

ខាត់ សុឃីម

យ៉ាងណាមិញ មហាជនក៏បានចូលរួមរំលែកទុក្ខនូវការបាត់បងសិល្បៈករដ៏មានឥទ្ធិពលមួយរូបនេះ នៅប្រទេសកម្ពុជាផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
  លោក​ គ្រូ​ ស៊ុំ​ សារឿន​ 
  លោក​ គ្រូ​ ស៊ុំ​ សារឿន​ 
  លោក​ គ្រូ​ ស៊ុំ​ សារឿន​ 
  លោក​ គ្រូ​ ស៊ុំ​ សារឿន​ 
ខាត់ សុឃីម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T