ស្អាតខ្លាំង! រ៉េត ស៊ូហ្សាណា លេងខ្លួនតែធម្មតាសោះ ប៉ុន្តែមានមន្តស្នេហ៍មិនធម្មតា

//s9.kh1.co/f6/f6f16146a7a40ef83aaae49da73ed4e3c180557f.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស រ៉េត ស៊ូហ្សាណា បានបង្ហាញសម្រស់ស្អាតតាមបែបធម្មជាតិ សាមញ្ញៗ ប៉ុន្តែមានមន្តស្នេហ៍ខ្លាំងកប់តែម្តង។

ភ្នំពេញ៖ ដូចដែលបងប្អូនបានដឹងស្រាប់ហើយ អំពីវត្តមានរបស់តារាចម្រៀងវ័យក្មេង សម្លេងផ្អែម រ៉េត ស៊ូហ្សាណា ដែលជាតារាដែលរះ បានប្រហែលជា៥ឆ្នាំកន្លងមកនេះ ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងពួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ចាប់តាំងពីបង្ហាញខ្លួននៅលើឆាក The Voice រដូវកាលទី២រួចមក សម្លេងគាំទ្រដែល តារាស្រីរូបនេះទទួលបានគឺមានលើសលប់ រហូតដល់បច្ចុប្បន្នកញ្ញាបានក្លាយទៅជាសិល្បការិនីដែលមានសមត្ថភាពមួយរូប មិន​ត្រឹមតែសមត្ថភាពនៃច្រៀងតែមួយមុខទេ សូម្បីតែរូបសម្បត្តិក៏ស្អាតពីធម្មជាតិផងដែរ។

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា បានបង្ហាញសម្រស់ដ៏ស្អាត​ របស់ខ្លួនទៅកាន់អ្នកគាំទ្រទៀតហើយ ដោយលើកនេះ គឺមកជាមួយនឹងឈុតសម្លៀកបំពាក់បែបសាមញ្ញៗ ដោយអាវសាច់ក្រណាត់ និងសំពត់ខ្លីមួយ គួបផ្សំនឹង រូបរាងដ៏តូចច្រឡឹង សាច់សខ្ចី និងស្នាមញញឹមដែលបង្កប់នូវមន្តស្នេហ៍ ដែលធ្វើឲ្យរូបទាំងនេះកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។

ក្រោយពីបានឃើញរូបនេះហើយអ្នកគាំទ្រក៏សរសើរអំពីសម្រស់របស់ តារាស្រីរូបនេះមិនដាច់ពីមាត់ ដែលមានទាំងទេពកោសល្យ និងរូបសម្បត្តិពិតជាសាកសមនឹងតារាល្បីមួយរូបដូចគេនិយាយមែន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T