ខាងក្រោមនេះគឺជាទិដ្ឋភាពក្នុង កម្មវិធីបុណ្យកាំជ្រួចរបស់ ប្រទេសម៉ិចស៊ិចកូ ក្នុងទីក្រុង Tultepec។ ទិដ្ឋភាពដ៏ស្រស់ស្អាតទាំងអស់នេះ ត្រូវបានថតដោយលោក Thomas Prior ជនជាតិអាមេរិក មកពីទីក្រុងញ៉ូយក។

យោងតាមប្រភពព័ត៌មានពី junkculture បានឲ្យដឹងថា កម្មវិធីនេះគឺជាកម្មវិធីជាតិរបស់ ប្រទេសម៉ិចស៊ិចកូ ដែលមានរយៈពេល ៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៨ ខែមិនា រៀងរាល់ឆ្នាំ  ដែលឆ្នាំ ២០១៣នេះ អាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាង ១០០,០០០នាក់។ ពិធីបុណ្យបាញ់កាំជ្រួចនេះ របស់ដែលបំផុតគឺ គោមួយក្បាល ដែលធ្វើឡើងពីឈើ និងក្រដាស ដែលចំណាយពេលអស់ ៧ម៉ោងក្នុងការរៀបចំវាឡើង។ នៅក្នុងគោនោះមានផ្ទុកនូវកាំជ្រួច ចំនួន ៤,០០០ដើម ដែលបាច់ចេញទៅរកអ្នកមើលគ្រប់ទិស ហើយពណ៌ និងពន្លឺរបស់វាបានបញ្ចេញនូវ ទិដ្ឋភាពដ៏អស្ចារ្យ គ្មានអ្វីអាចប្រៀបផ្ទឹម។

គួរបញ្ជាក់ថា ពិធីបុណ្យនេះបានចាប់ផ្ដើមធ្វើ តាំងពីសតវត្សទី១៩ ដែលជាថ្ងៃរំលឹកដល់ព្រះរបស់ពួកគេ នៅថ្ងៃទី៨ ខែមិនា ដែលបានយកមនុស្សស្រីជាច្រើន ចងភ្ជាប់ជាមួយនឹងកាំជ្រួច ហើយដុតដើរតាមផ្លូវ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីបុណ្យកាំជ្រួចរបស់ប្រជាជន ម៉ិចស៊ិចកូនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]