បន្ទាប់ពី Suarez ក្រុម Barcelona ចង់លក់តារាឆ្នើមរបស់គេម្នាក់ទៀតទៅឱ្យក្រុម Atletico Madrid

//s9.kh1.co/03/03e4851e34416289d57d8be9f59f5097696c1751.jpg
កីទ្បា

 ៣១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​បន្ទាប់ពី Suarez ក្រុម Barcelona ចង់លក់តារាឆ្នើមរបស់គេម្នាក់ទៀតទៅឱ្យក្រុម Atletico Madrid

អឺរ៉ុប៖ យោងតាមរបាយការណ៍ពីការចុះផ្សាយរបស់កាសែតអេស៉្បាញ បានឱ្យដឹងថាក្រុមម្ចាស់ជើងឯកលីគកំពូលអេស្បាញ Atletico Madrid ចាប់អារម្មណ៍ក្នុងការវាយឆ្មក់គូប្រជែងក្រុមបាសេឡូណាដើម្បីចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេង Jordi Alba នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jordi Alba
កីឡាករ Jordi Alba

Alba រហូតមកដល់បច្ចុប្បន្ននេះបានបង្ហាញខ្លួនចំនួន ៣៨៥ លើកសម្រាប់ក្រុម Barcelona ហើយបានឈ្នះពានរង្វាន់ជាច្រើន។ ទោះបីជាទម្រង់លេងរបស់គាត់មានការធ្លាក់ចុះបន្តិចក្នុងរយៈពេលពីររដូវកាលកន្លងមកក៏ដោយ ក៏កីឡាករអេស្ប៉ាញ បានរកឃើញឡើងវិញនូវចំណុចល្អបំផុតរបស់គាត់ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២០/២១ ហើយបានបង្កើតនូវគ្រាប់បាល់បញ្ចូលទីដ៏អស្ចារ្យចំនួន ៥គ្រាប់ និងការបញ្ជូន ១៥ លើកពីការបង្ហាញខ្លួនចំនួន ៤៩ ប្រកួត។

កីឡាករ Jordi Alba
កីឡាករ Jordi Alba

យោងតាមរបាយការណ៍ កីឡាករជាច្រើនដូចជា Ousmane Dembele, Philippe Coutinho, Sergi Roberto ក៏ដូចជា Alba អាចត្រូវបានគេបោះបង់ចោលជាផ្នែកមួយនៃរុះរើក្រុម។ មានការបញ្ជាក់បន្ថែមទៀតថា ទោះបីកីឡាករវ័យ ៣២ ឆ្នាំរូបនេះចាកចេញពី Barcelona នៅរដូវក្តៅក៏ដោយ ក៏គាត់ទំនងជានឹងបន្តនៅ La Liga ដដែល ខណៈ Atletico Madrid ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគាត់។

កីឡាករ Jordi Alba
កីឡាករ Jordi Alba

ទោះយ៉ាងណា វានៅតែត្រូវបានគេមើលឃើញថា ប្រសិនបើក្រុមបាសេឡូណាសម្រេចចិត្តលក់តារាឆ្នើមរបស់ពួកគេម្នាក់ទៀតទៅ Atletico Madrid នៅរដូវក្តៅនេះ ដូចអ្វីដែលបានធ្វើជាមួយ Luis Suarez ដែលបានតាមលងបន្លាចពួកគេវិញក្នុងការប្រជែងដណ្តើមពានរង្វាន់៕

កីឡាករ Luis Suarez
កីឡាករ Luis Suarez
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T