គូស្នេហ៍មួយគូ ភ្ជាប់ពាក្យជាមួយគ្នាចប់ ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ទាំង២

//s9.kh1.co/05/05388dfeef433dc95d16d8620891a2fbfcf233a9.jpg
សង្គម

 ៣១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍មួយគូនៅខេត្តព្រះវិហារ តេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងថ្ងៃភ្ជាប់ពាក្យអ្នកទាំងពីរ

ខេត្តព្រះវិហារ៖ យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩​ ចំនួន០២​នាក់ នៅក្នុងថ្ងៃភ្ជាប់ពាក្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារយកសំណាកកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ លើមនុស្ស ចំនួន០២នាក់ ហើយ ជាលទ្ធផល បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើ៖

ម្នាក់ឈ្មោះ យោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និង ម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។​​​

ពួកគាត់ទាំងពីរ ជាគូរដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ បច្ចុប្បន្ន ពួកគាត់កំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ 012 985 689 និង 0885964496៕

គូរដណ្តឺងទាំងពីរនាក់ រៀបឡើងឡានទៅព្យាបាល
គូរដណ្តឺងទាំងពីរនាក់ រៀបឡើងឡានទៅព្យាបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T