ទាំងនេះ ជាអ្វីដែលមនុស្សក្នុងតារានិករនីមួយៗ ត្រូវកាត់ផ្ដាច់ចេញពីជីវិត!

//s9.kh1.co/56/5696b668afce8b96f91b6ff0c9230e1d0e43e3be.jpeg
យុវវ័យ

 ៣១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តើអ្វីខ្លះដែលអ្នកត្រូវកាត់ចេញ ដើម្បីឲ្យជីវិតកាន់តែប្រសើរ? មកអានទាំអស់គ្នា!

យល់ដឹង៖ នៅក្នុងជីវិតមនុស្សយើងគ្រប់គ្នា រមែងតែងតែមានរឿងមួយ ដែលធ្វើហើយផ្ដល់ផលវិបាកដល់ខ្លួនឯង ឬម៉្យាងវិញរឿងមួយដែលអ្នកធ្វើហើយ ធ្វើឲ្យអ្នកដទៃមើលឃើញពីទង្វើមិនល្អ និងប៉ះពាល់ដល់អ្នកខ្លួនឯង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះអ្នកគួរតែកែប្រែនូវទង្វើខ្លះៗ ដើម្បីឲ្យជីវិតកាន់តែប្រសើរ។

ខាងក្រោមនេះនឹងបង្ហាញអ្នក ថាតើអ្វីខ្លះ ដែលអ្នកគួរតែកាត់ផ្ដាច់ចេញពីជីវិត ៖ 

♈️ Aries (Mar 21 – Apr 19)

Aries គឺជាអ្នកផ្សងព្រេង និងឯករាជ្យ។ ពួកគេមិនមានបញ្ហាក្នុងការបន្តបេសកកម្មជីវិត ទៅរកអ្វីដែលថ្មីទេ។ ទោះយ៉ាងណាក៏ដោយ ពួកគេតស៊ូនឹងការផ្តោតអារម្មណ៍ ដែលចាំបាច់ដើម្បីសម្រេចគោលដៅជីវិតសំខាន់ៗ របស់ពួកគេ។ 

Aries ចាំបាច់ត្រូវបោះបង់ចោល គំនិតដែលថា ជីវិតមានភាពដដែលៗមិនចេះឈប់ ព្រោះជារៀងរាល់ថ្ងៃ តែងមានភាពខុសគ្នា និងគួរឱ្យចាប់អារម្មណ៍ជាច្រើន។

♉️ Taurus (Apr 20 – May 20)

Taurus គ្រប់រូប ត្រូវតែកាត់គំនិតថា "មនុស្សគ្រប់គ្នា ដែលព្យាយាមចូលមកជិតពួកគេ គឺដើម្បីទប់ទល់នឹងពួកគេ ឬបង្ខំពួកគេ ឱ្យលះបង់ភាពឯករាជ្យ ដែលពួកគេស្រលាញ់ខ្លាំង" ចេញពីជីវិតរបស់ខ្លួន។

វាពិតជាអាចកើតឡើង ដែលអ្នកណាម្នាក់ ក៏អាចស្រលាញ់អ្នកដែលជាខ្លួនអ្នក ដូច្នេះពុំចាំបាច់ផ្លាស់ប្ដូរខ្លួនឯង ដើម្បីគេទេ។

រូបតំនាង
រូបតំនាង

♊️ Gemini (May 21 – Jun 20)

គួរឲ្យកត់សម្គាល់បានថា Gemini មានការលំបាក ក្នុងការសម្រេចចិត្ត ពួកគេចង់បន្តធ្វើអ្វីៗទាំងអស់ ដែលពួកគេគិត។ពួកគេជ្រើសរើសច្រើន ហើយផ្លាស់ប្ដូរចំណង់ចំណូលចិត្ត និងក្តីសុបិន្ត ដូចជាមនុស្សផ្សេងទៀត ផ្លាស់សម្លៀកបំពាក់។ ដើម្បីឲ្យអ្វីៗកាន់តែប្រសើរ Gemini ត្រូវបោះបង់ចោល នូវការផ្លាស់ប្ដូរអារម្មណ៍ដោយញឹកញាប់ពេក និងរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ឲ្យបានច្រើន។

♋️ Cancer (Jun 21 – Jul 22)

Cancer មានសមត្ថភាពមិនគួរឱ្យជឿ គឺពួកគេមានក្ដីស្រលាញ់ឲ្យមនុស្សគ្រប់រូបតែម្ដង។ ប៉ុន្តែសមត្ថភាពទាំងនោះ បានធ្វើឱ្យពួកគេទទួលរងនូវការឈឺចាប់យ៉ាងច្រើន។Cancer ត្រូវតែកាត់ឲ្យដាច់ពីមនុស្ស នៅក្នុងអតីតកាលដែលមិនបានស្រលាញ់ពួកគេ ហើយសម្លឹងមើលទៅអនាគតវិញ ពួកគេនឹងរកឃើញអ្នកណាម្នាក់ ដែលល្អឥតខ្ចោះ។

♌️ Leo (Jul 23 – Aug 22)

Leo ត្រូវការបោះបង់ចោលនូវតម្រូវការ នៃការសរសើរពីអ្នកដទៃ ដើម្បីឲ្យខ្លួន មានអារម្មណ៍ជឿជាក់។ នេះជាវិធីដ៏ល្អដើម្បីទទួលបានការស្រលាញ់ពីអ្នកដទៃ ប៉ុន្តែវាមិនអាចជួយអ្នកឲ្យមានអារម្មណ៍ជឿជាក់ បានរហូតទេ វានឹងធ្វើឲ្យអ្នក ចាំតែពឹងផ្អែកលើអ្នកដទៃទាំងស្រុង។

♍️ Virgo (Aug 23 – Sep 22)

Virgo ចាំបាច់ត្រូវបោះបង់ចោលជំនឿថា "អ្វីៗទាំងអស់ត្រូវរៀបចំផែនការទុក មុនពេលដែលវាចាប់ផ្ដើម ទើបវាល្អឥតខ្ចោះ"។ អ្នកត្រូវពិចារណាឲ្យបានច្រើនថា មិនមែនគ្រប់អ្វីៗត្រូវតែល្អឥតខ្ចោះ ដូចដែលអ្នកតែងតែរំពឹងទុកទេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

Libra បំពេញតម្រូវការផ្លូវចិត្តរបស់មនុស្សដទៃទៀត ដោយចិត្តស្មោះត្រង់របស់ពួកគេ។ ពួកគេចូលចិត្តជួយមនុស្សជាទីស្រលាញ់របស់ពួកគេ ដោះស្រាយបញ្ហា ដោយធ្វើជាអ្នកប្រឹក្សារាល់បញ្ហារបស់អ្នកដទៃ។ តែនៅចុងបញ្ចប់ ពួកគេត្រូវតែលះបង់បន្ទុកនេះ ឲ្យបានច្រើន ហើយបែរមកបារម្ភពីការមើលថែខ្លួនឯងវិញ។

♏️ Scorpio (Oct 23 – Nov 21)

Scorpios ចាំបាច់ត្រូវបោះបង់ចោល តម្រូវការដែលគិតថាត្រឹមត្រូវគ្រប់ពេលវេលា។ នៅក្នុងការឈ្លោះប្រកែកគ្នា យើងពិពណ៌នាថា អ្នកជជែកវែកញែកដែលប្រសើរ និងត្រឹមត្រូវជាងគេ គឺជាអ្នកឈ្នះ ប៉ុន្តែប្រសិនបើពួកគេធ្វើដូច្នេះដោយចំណាយពេលរបស់ពួកគេ ក្នុងការគិតថា ខ្លួនឯងតែងតែត្រូវនោះ ពួកគេពិតជាមិនបានឈ្នះទេ។

♐️ Sagittarius (Nov 22 – Dec 21)

មនុស្ស Sagittarius ត្រូវការកាត់បន្ថយការចែចង់ (ញ៉ែ) ខ្លះ។ វាពិបាកណាស់ ក្នុងការលះបង់អ្វីមួយដែលអ្នកពូកែ និងចូលចិត្ត ប៉ុន្តែការធ្វើបែបនេះ វាមិនយុត្តិធម៌ទេ ចំពោះអារម្មណ៍របស់អ្នកដែលនៅជុំវិញខ្លួនអ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19) 

Capricorns ត្រូវការកាត់បន្ថយអារម្មណ៍ដែលត្រជាក់របស់ពួកគេ វាបានន័យថា ជាអារម្មណ៍មិនងាយឲ្យអ្នកណាយល់ និងចូលមកក្នុងជីវិតបាន។ បើនិយាយទៅ រាល់ទំនាក់ទំនងទាំងអស់ នៅក្នុងជីវិតរបស់អ្នក នឹងកាន់តែប្រសើរប្រសិនបើអ្នកគ្រាន់តែខិតខំបើកចិត្តឲ្យទូលាយ និងព្យាយាមញញឹមចំពោះអ្នកដទៃឲ្យបានច្រើន។

♒️ Aquarius (Jan 20 – Feb 18) 

Aquarians ចាំបាច់ត្រូវលះបង់អារម្មណ៍ ដែលគិតថាមនុស្សគ្រប់គ្នាគួរយកចិត្តទុកដាក់ខ្លាំង​សម្រាប់គ្រប់រឿង ដូចជាអ្នកដែរ។ វាជាអំណោយពីធម្មជាតិរបស់អ្នក Aquarius។ វាមិនពិសេសទេ ប្រសិនបើមនុស្សទាំងអស់សុទ្ធតែដូចគ្នា។

♓️ Pisces (Feb 19 – Mar 20)

Pisces ត្រូវកាត់បន្ថយការធ្វើឲ្យខ្លួនឯងស្រ្តេសច្រើន។ វាជារឿងពិបាកក្នុងការកាត់ចេញទាំងស្រុង ជាពិសេសសម្រាប់មនុស្សដែលមានគំនិតច្នៃប្រឌិតដូចជាអ្នក។ រក្សានូវពាក្យល្អៗ ដែលមនុស្សនិយាយអំពីអ្នក ហើយយកវាចេញមក នៅពេលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត។ មនុស្សគ្រប់គ្នាស្រលាញ់អ្នក Pisces!

ប្រភព: ZODIACIDEA

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T