ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ទន់ចិត្តចង់ត្រឡប់មកដឹកនាំក្រុម Spurs វិញ

//s9.kh1.co/3e/3eedf6915a0a212bad340daf1a3606e302887a65.jpg
កីទ្បា

 ៣១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ទន់ចិត្តចង់ត្រឡប់មកដឹកនាំក្រុម Spurs វិញ

អឺរ៉ុប៖ ត្រឹមតែរយៈពេល ១៨ ខែប៉ុណ្ណោះ ចាប់តាំងពីលោក Mauricio Pochettino ត្រូវបានបណ្តេញចេញ Spurs កំពុងពិភាក្សាជាមួយគ្រូបង្វឹកអាហ្សង់ទីនអំពីការវិលត្រឡប់ទៅរកភាគខាងជើងទីក្រុងឡុងដ៍វិញ។ នេះបើយោងតាម ​​Football London ហើយរបាយការណ៍បានបង្ហាញថាគាត់ចង់ត្រលប់មកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino និង លោក Levy
លោក Mauricio Pochettino និង លោក Levy

គ្រូបង្វឹកអាហ្សង់ទីននឹងត្រូវការការគាំទ្រពេញទំហឹងពីលោក Levy នៅក្នុងជំហរទី២ របស់គាត់ប្រសិនបើគាត់ចង់វិលត្រឡប់។ ដូច្នេះប្រសិនបើ Levy មិនសន្យាថានឹងផ្ដល់ថវិកាសម្រាប់ការផ្ទេរកីឡាករយ៉ាងច្រើននៅរដូវក្តៅនេះ គ្មានហេតុផលដែលលោក Pochettino ចង់វិលត្រឡប់វិញទេ ប៉ុន្តែអ្នកគ្រប់គ្រងម្នាក់ដែលអាចដឹកនាំការកសាងក្រុមឡើងវិញបាននោះ គឺច្បាស់ជាលោក Pochettino ។ គាត់ស្គាល់កីឡាកររបស់ Spurs ច្បាស់ ហើយថែមទាំងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយ Harry Kane និង Heung-Min Son ។

លោក Mauricio Pochettino និង លោក Levy
លោក Mauricio Pochettino និង លោក Levy

នៅក្រៅទីលាន Levy បានសារភាពចំពោះកំហុសរបស់គាត់ដែលបណ្ដេញលោកចេញ រួចហើយដាក់អ្នកថ្មីចូលជំនួសកន្លែងរបស់គាត់ ដើម្បីចៀសវាងការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងក្រុមដោយ Levy បានទទួលស្គាល់ថាកីឡាករមួយចំនួនត្រូវការលក់ហើយត្រូវការទិញកីឡាករថ្មីៗ។ ម្យ៉ាងទៀត អ្នកគាំទ្ររបស់ Spurs មិនដែលមានអារម្មណ៍ឃ្លាតឆ្ងាយពីក្លិបដូចពេលនេះទេ ដូច្នេះ Levy នឹងត្រូវការអ្នកណាម្នាក់ដែលអាចភ្ជាប់អ្នកគាំទ្រជាមួយក្លឹបម្តងទៀតប្រកបដោយមោទនភាព ហើយមានតែបុរសម្នាក់នេះទេ ដែលអាចធ្វើរឿងនេះបាន។ គាត់ត្រូវបានមនុស្សជាច្រើនកោតសរសើរ ហើយការចុះហត្ថលេខាជាថ្មីម្តងទៀតលើបុរសអាហ្សង់ទីនរូបនេះ នឹងផ្លាស់ប្តូរអារម្មណ៍ជុំវិញ Spurs នៅរដូវក្តៅនេះ។

លោក Mauricio Pochettino
លោក Mauricio Pochettino
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T