Real Madrid និង Spurs នឹង​បើក​ឆាក​លើ​​សមរ​ភូមិ​​​ដណ្ដើម​គ្រូ​បង្វឹក ដែល​ចង់​ចាកចេញពីក្លិបអ្នក​មាន​​នៅ​បារាំង​

//s9.kh1.co/1c/1c702cb3c5bb2f0e11bc4ab77f898aecfef2a360.jpg
កីទ្បា

 ៣១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​Goal បានបញ្ជាក់ថាលោក Mauricio Pochettino បានជូនដំណឹងដល់ Paris Saint-Germain អំពីបំណងប្រាថ្នារបស់​គាត់​​ក្នុងការចាកចេញពីក្លឹបចំពេលមានចំណាប់អារម្មណ៍លើការដឹកនាំរបស់គាត់ពី Real Madrid និង Tottenham ​

អឺរ៉ុប៖ គេហទំព័រ Goal បានបញ្ជាក់ថាលោក Mauricio Pochettino បានជូនដំណឹងដល់ Paris Saint-Germain អំពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពីក្លឹបចំពេលមានចំណាប់អារម្មណ៍លើការដឹកនាំរបស់គាត់ពី Real Madrid និង Tottenham ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino
លោក Mauricio Pochettino

Real បានកំណត់លោក Pochettino ជាគោលដៅទីមួយរបស់ពួកគេ ដើម្បីជំនួសលោក Zinedine Zidane ដែលបានលាឈប់ពីមុខតំណែងរបស់លោកនៅឯ Bernabeu កាលពីសប្តាហ៍មុន បន្ទាប់ពីយុទ្ធនាការ ២០២០-២១ ដែលគ្មានពានរង្វាន់ ។

លោក Mauricio Pochettino
លោក Mauricio Pochettino

PSG បានទុកដាក់លោក Pochettino ឱ្យជំនួសកៅអីលោក Thomas Tuchel នៅដើមឆ្នាំនេះ ហើយបន្ទាប់មក​គាត់​បានដឹកនាំក្លឹបឱ្យឈ្នះពាន Coupe de France និង Trophee des Champions ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ នៅមានរយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ជាមួយក្លិប​យក្សលីគ​កំពូលបារាំង ប៉ុន្តែ Goal រាយការណ៍ថា Real ចង់លួងលោមគាត់ឱ្យទៅ Santiago Bernabeu ខណៈដែល Spurs បានទាក់ទងជាមួយអតីតគ្រូបង្វឹករបស់ពួកគេ ដើម្បីពិភាក្សាពីសក្តានុពលរបស់គាត់ក្នុងការវិលត្រឡប់​ទៅកាន់ក្លឹបវិញ។

លោក Mauricio Pochettino
លោក Mauricio Pochettino

Spurs បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូន Pochettino នូវស្ថេរភាពនៃកិច្ចសន្យារយៈពេលវែង​ ហើយគាត់​អាច​ត្រូវបានទាក់ទាញឱ្យមានតួនាទីជាថ្មីម្តងទៀត ដោយសារតែគ្រួសាររបស់គាត់នៅតែមាន​ទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​ក្លិបទីក្រុងឡុង៕

James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T