មេឃភ្លៀងជន់លិច កូនកំលោះកូនក្រមុំ នាំគ្នាជិះកាធុនឆ្លងទឹកទៅរៀបការ (មានវីដេអូ)

//s9.kh1.co/ae/aedffb51586eab44a5324f809edc2b1e8030297d.jpg
សង្គម

 ៣១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កូនកំលោះកូនក្រមុំ បានស្ថិតក្នុងឈុតសម្លៀកបំពាក់រៀបការរួចជាស្រេច និងអង្គុយលើកាធុនម្នាក់មួយ ដោយមានមនុស្សប៉ុន្មាននាក់ទៀតទប់និងអូសកាធុន។

ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្តនិងអស់សំណើចជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលបង្ហោះចែកចាយនូវសកម្មភាពកូនកំលោះកូនក្រមុំ បានអង្គុយលើកាធុន ដើម្បីឆ្លងទឹកទៅកាន់ទីតាំងរៀបមង្គលការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងតាំងពីថ្ងៃទី២០ ខែកុម្ភៈមកម៉្លេះ នៅតំបន់ Mampang ភាគខាងត្បូងទីក្រុង Jarkata ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា កូនកំលោះកូនក្រមុំ បានស្ថិតក្នុងឈុតសម្លៀកបំពាក់រៀបការរួចជាស្រេច និងអង្គុយលើកាធុនម្នាក់មួយ ដោយមានមនុស្សប៉ុន្មាននាក់ទៀតទប់និងអូសកាធុន។ ទន្ទឹមនឹងនោះដែរ ដើម្បីចៀសវាងប៉ះពាល់ដល់ការផាត់មុខរបស់កូនក្រមុំ គេក៏បានបាំងឆ័ត្រឲ្យផងដែរ។

យោងតាមសម្ដីរបស់បុរសម្នាក់បានឲ្យដឹងដែរថា តំបន់របស់ពួកគេងាយនឹងទឹកជន់លិចណាស់ ដោយសារនៅជិតដងទន្លេ។ ហើយមានតំបន់់ជាច្រើនទៀត ត្រូវបានទឹកជន់លិចជម្រៅដល់ទៅ១.២ម៉ែត្រ បន្ទាប់ពីទទួលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។

យ៉ាងណាមិញ ទីបំផុត កូនកំលោះកូនក្រមុំក៏បានទៅដល់ទីតាំងរៀបមង្គលការទាន់ពេលវេលាតាមដែលគ្រោងទុក យ៉ាងរលូន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
វីដេអូ

ប្រភព: newsflare.com / Youtube

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T