Samsung ត្រូវគេរាយការណ៍ថា គឺជាអ្នកផលិតអេក្រង់ 120Hz សម្រាប់ម៉ូឌែល iPhone 13 Pro

//s9.kh1.co/91/91e5f7f7e72395eb586ea968e202554d46c797b4.jpg
បច្ចេកវិទ្យា

 ៣១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ហ្វេន iPhone នៅថា Samsung អន់ទៀតអត់ ពេលដែលដឹងថាអេក្រង់ iPhone គឺ Samsung ជាអ្នកផលិតឱ្យ

បរទេស៖ ក្រុមហ៊ុន Samsung បានចាប់ផ្តើមផលិតអេក្រង់ប្រភេទ LTPO សម្រាប់ទូរសព្ទ iPhone 13 Pro និង iPhone 13 Pro Pro Max ដែលនឹងគាំទ្រកម្រិត 120Hz ខណៈដែលក្រុមហ៊ុន LG បានចាប់ផ្តើមផលិតអេក្រង់ប្រភេទ LTPS សម្រាប់ម៉ូឌែលទាបៗនៃត្រកូល iPhone ឆ្នាំ 2021​ នេះបើយោងតាមរបាយការណ៍ថ្មីពី The Elec។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone 13‌ នឹងរំពឹងថាចេញនៅឆមាសទី2 នៃឆ្នាំនេះហើយក្រុមហ៊ុន Apple គ្រោងនឹងដាក់អេក្រង់ 120Hz សម្រាប់ម៉ូឌែលខ្ពស់ៗ។

The Elec បានរាយការណ៍ថា Samsung និង LG បានចាប់ផ្តើមផលិតអេក្រង់ OLED សម្រាប់ iPhone មុនពេលកំណត់ តាមការបញ្ជារបស់ Apple។ ដោយសារវិបត្តិកូវីដកាលពីឆ្នាំមុន iPhone 12‌ ត្រូវបានពន្យារពេលចេញយ៉ាងខ្លាំង ហើយ Apple មិនចង់ឲ្យមានការពន្យារពេលចេញស៊េរី iPhones 2021 ណាមួយ ទៀតនោះឡើយ។

មានពាក្យចចាមអារ៉ាមថា iPhone 13‌ នឹងរួមបញ្ចូលនូវលក្ខណៈពិសេសថ្មីៗជាច្រើន រួមជាមួយនឹងអេក្រង់ 120Hz សម្រាប់ម៉ូឌែលខ្ពស់ៗផងដែរ៕

iPhone 12 ថ្មី
iPhone 12 ថ្មី
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T