ពិតជាមិនធម្មតាមែន! ការពិតពីមុន ឌួង ហ្សូរីដា មានប្រវត្តិការងារជា......

//s9.kh1.co/5a/5a4db2aa5e9ab3a438a47bac044bd03e9446979b.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាមិនធម្មតាមែន! ការពិត ពីមុន ឌួង ហ្សូរីដា មានប្រវត្តិការងារជា......

កម្សាន្ត៖ ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ហើយ កញ្ញា ឌួង ហ្សូរីដា គឺជាពិធិការិនី និង ជាតារាសម្តែងស្រី មួយរូបដ៏ឆ្នើមផងដែរ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង កញ្ញា ធ្លាប់តែត្រូវបានគេស្គាល់ថា ជាសិល្បការិនីមួយរូប តែពីមុនមក កញ្ញាក៏ធ្លាប់ជា បាហុនិកា ឬ អ្នកបម្រើការងារនៅលើយន្តហោះ នេះបើតាមការបញ្ជាក់ឱ្យដឹងពីកញ្ញាផ្ទាល់ នៅលើគណនីហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា បានបង្ហើបឱ្យដឹងដូច្នេះថា៖ 

ជាក្តីសុបិន្តទី២ នៃអាជីពការងារដែលខ្ញុំប៉ងប្រាថ្នាតាំងពីតូច ក្តីសុបិន្តបានសម្រេចដោយសម្ថភាព សុខភាពល្អ ការខិតខំប្រឹង តស៊ូ ជំនះរាល់គ្រប់ឩបសគ្គ។ មានអ្នកខ្លះនិយាយថា មានអីអស្ចារ្យ ជាអ្នកបម្រើលើយន្តហោះ (បាហុនិកា) ដូចតែអ្នកបំរើ អ្នករត់តុ ធម្មតាដែរហ្នឹង មិនសូវខុសគ្នាទេ តែទំរាំបានធ្វើការបំរើភ្ញៀវប៉ុណ្ណឹង ពួកយើងត្រូវការរៀនសូត្រ ទន្ទេញមេរៀន ត្រូវស្គាល់គ្រប់ឧបករណ៍ ត្រូវចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជំលៀស និង ការងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងសក់ដល់ចុងជើងត្រូវតែល្អ ១០០%។

ឌួង ហ្សូរីដា

កញ្ញា ឌួង ហ្សូរីដា បានបន្ថែមទៀតថា៖

ជាអ្នកបម្រើមែន តែអ្នកបម្រើកាលីបលើ ព្រោះយើងបម្រើភ្ញៀវតែលើយន្តហោះទេ ចាំបានថាខ្ញុំត្រូវយំជាច្រើនដងស្ទើរទ្រាំមិនបានចង់ឈប់នឹងការងារនេះ តែសួរថាតើមាននារីប៉ុន្មាននាក់ទៀតដែលចង់មានឱកាសបានប្រលងជាប់ដូចយើងអត់ ខ្ញុំតែងតែមានមោទភាពនូវអ្វីដែលខ្ញុំមាន ភាពលំបាកនៃការងារ ធ្វើអោយខ្ញុំក្លាយជាមនុស្សស្រីម្នាក់ដែលរឹងមាំរហូតដល់ពេលនេះ..!!! អរគុណការលំបាកទាំងឡាយដែលធ្វើអោយខ្ញុំប្រជែងនឹងអ្នករហូតខ្ញុំទទួលជោគជ័យ..!៕

ឌួង ហ្សូរីដា

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=650,q=100/2f/2f2ac29bc4cdd85a42c622fb7144ec3238d41aad.jpg
https://s9.kh1.co/__image/w=650,h=975,q=100/89/898fb1a8d1f763766f2f8782af11ec596b9e86af.jpg
https://s9.kh1.co/__image/w=650,h=650,q=100/89/89994a3a9947dda37d19ed74afa41b98185c8359.jpg
https://s9.kh1.co/__image/w=650,h=692,q=100/a1/a181c5e715d62fd4805c0ec9bb7d50b3c411de38.jpg
https://s9.kh1.co/__image/w=640,h=960,q=100/5d/5d0dc8b4d9e3a0e53bce550fc47747dc0eb796b1.jpg
https://s9.kh1.co/__image/w=650,h=418,q=100/58/585b7615c380e272bbac566831fc8d91eb10465b.jpg
https://s9.kh1.co/__image/w=650,h=486,q=100/16/16c7c30baff0fcf033d3ad39241443335d8af622.jpg
https://s9.kh1.co/__image/w=650,h=867,q=100/e3/e33560838589ec5d134a4b3da0db025a4358aee3.jpg
https://s9.kh1.co/__image/w=650,h=871,q=100/7a/7ac689c9a5b3d8d737f35c02b3661732702ebcc3.jpg
https://s9.kh1.co/__image/w=650,h=486,q=100/70/70af3beea53d71050dc31f19621fd8702939260e.jpg
https://s9.kh1.co/__image/w=650,h=486,q=100/ba/ba66769c9dc91a9ec1c7428a9b7dc1aa31bd6639.jpg
https://s9.kh1.co/__image/w=650,h=871,q=100/3c/3c8eb3d304e1c371a5f0d62102b7902aaa7f9ece.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ២២ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T