ជាស្រីស្អាតហើយល្បី ចេញមកសុភាពៗ សាមញ្ញៗក៏ Aum នៅតែទាក់ទាញ

//s9.kh1.co/59/5935c84e915446448377c27022329c555243f734.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុតែជាស្រីស្អាត ទោះស្ថិតក្នុងសម្លៀកបំពាក់អ្វីក៏Aumនៅតែទាក់ទាញ។

ថៃ៖ បើនិយាយដល់តារាស្រីជើងចាស់រូបស្រស់សម្រស់មិនប្រែគ្មានអ្នកណាក្រៅពី នាង Aum នោះទេ បើងាកមើលជីវិតឯកជន របស់កំពូលតារាសម្ដែងល្បីឈ្មោះ លំដាប់ជួរមុខ ប្រចាំប្រទេសថៃ នាង Aum Patchrapa ត្រូវបានទស្សនិកជន ដឹងយ៉ាងច្បាស់ថា នាងកំពុងសោយសុខក្នុងជីវភាពយ៉ាងសម្បូរបែប មិនថា ផ្ទះវីឡា លុយ ឡាន ឬសម្ភារៈ ប្រើប្រាស់ សុទ្ធតែរបស់ថ្លៃៗទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកចាប់អារម្មណ៍​សម្លៀកបំពាក់ ដែលនាងពាក់ប្រចាំថ្ងៃវិញ អ្នកទាំងអស់គ្នាប្រហែលជាមិននឹកស្មានទេថា នាង ហ៊ានចំណាយ លុយរាប់រយ និងរាប់ពាន់ដុល្លារ ដើម្បីទិញ របស់ ម៉ាកប៊្រេនៗទាំងនោះ មកស្លៀកបែបនេះសោះ បើទោះបីសម្លៀកបំពាក់ខ្លះមើលទៅសាមញ្ញៗក៏ដោយ។ ទាំងអស់នេះហើយដែរសរបញ្ជាក់ថា ជីវិតរស់នៅនាងពិតជា ឡូយឆាយ ទាន់សម័យ មិនចាញ់តារាបរទេស លំដាប់ពិភពលោកឡើយ។

យ៉ាងណាមិញ  បើងាកមកចាប់អារម្មណ៍លើរូបរាងនិងសម្រស់របស់តារាស្រីរូបនេះវិញ យើងឃើញថា Aum ​នៅតែខ្ញង់ ថែមទាំងស្រស់ស្អាតក្មេងជាងវ័យ ដែលជាក់ស្ដែងតារាស្រីរូបនេះមានវ័យ៤០ប្លាយទៅហើយ ប៉ុន្តែនាងតែងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ប្លែកអារម្មណ៍ ជានិច្ចជាមួយស្ទាយ៍តុបតែតែខ្លួនថ្មីៗ ម៉ូដសម្លៀកបំពាក់ប្លែកៗជារៀងរាល់ថ្ងៃ  ជាក់ស្ដែងជាមួយការបង្ហោះរូបភាព ប៉ុន្មានសន្លឹកមុននេះ​ ដោយនាងគ្រាន់តែស្លៀកជាមួយរ៉ូបសាមញ្ញៗសុភាពៗប៉ុន្តែស្រស់ស្អាតទាក់ទាញមិនស្ទើរ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum
Aum

ប្រភព៖ Aum Patchrapa

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T