ជប៉ុនត្រៀមបញ្ជូនបាល់យន្តប្រែកាយ ទៅឋានព្រះចន្ទ

//s9.kh1.co/b5/b5d3167542c2f3f81c0edef77ff15826dd9af103.jpg
បច្ចេកវិទ្យា

 ៣១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្តាប់ទៅដូចជាបាល់យន្តចេញពីក្នុងរឿង Anime

ជប៉ុន៖ សារព័ត៌មាន The Byte បានរាយការណ៍ថា ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានសហការជាមួយ Sony, សាកលវិទ្យាល័យ Doshisha និងក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង Tomy ក្នុងការបង្កើតរ៉ូបូតដើម្បីសិក្សាលើដីឋានព្រះចន្ទ មុនពេលបញ្ចូនក្រុមអវកាសយានិកទៅ នៅឆ្នាំ2029។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនរ៉ូបូត Ispace នឹងនាំយករ៉ូបូតទម្ងន់ប្រហែល249ក្រាមនេះ ទៅដាក់លើយានឋានព្រះចន្ទ។ ពេលទៅដល់ផ្ទៃឋានព្រះចន្ទហើយ វានឹងប្តូររូបរាងហើយនឹងអាចចាប់យករូបភាពនៃផ្ទៃព្រះចន្ទ។ ទីភ្នាក់ងាអវកាស JAXA បាននិយាយថា វានឹងមានប្រយោជន៍សម្រាប់បេសកកម្មនាពេលអនាគតផងដែរ។

និយាយពីការសហការវិញ Sony នឹងផ្តល់នូវបច្ចេកវិទ្យាសម្រាប់បញ្ចារ៉ូបូត រីឯក្រុមហ៊ុន Tomy និងសាកលវិទ្យាល័យ Doshisha នឹងជួយទៅលើការរចនា។ ការសិក្សាលើរ៉ួបូតនេះ ចាប់ផ្តើមតាំងពីឆ្នាំ2016មកម្ល៉េះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងត្រូវបានពង្រឹងដោយសារតែការចូលមករបស់ Sony នៅឆ្នាំ2019 និង​ Doshisha នៅឆ្នាំ2021។

ក្រុមហ៊ុន Ispace នឹងដឹកយករ៉ូបូតនេះតាមយានរបស់ខ្លួនទៅឋានព្រះចន្ទ នៅឆ្នាំ2022៕

បាល់រ៉ូបូត
បាល់រ៉ូបូត
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T