ហេតុតែរាងស្អាត Kimmy Kimberly ឈរចាយរាងសាហាវ

//s9.kh1.co/59/5903128c388d55b2bfa2e19783a93034e98c358d.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាស្រីមានរាងខ្ពស់ស្រលះ នាង Kimmy Kimberley ទាក់ភ្នែកអ្នកគាំទ្រមិនស្ទើរជាមួយរូបភាពប៉ុន្មានសន្លឹកនេះ។

ថៃ៖ តារាសម្ដែងស្រីជួរមុខប្រទេសថៃ Kimmy Kimberley ជាតារាស្រី ដែលមានសមត្ថភាពភាពខ្ពស់ អាចសម្ដែងបានយ៉ាងល្អឥតខ្ចោះ រាល់ខ្សែភាពយន្ត ដែលតារាស្រីរូបនេះ សម្ដែងម្ដងៗ តែងតែទទួលបានការចូលទស្សនាច្រើន និងមានការកោតសរសើរពីទស្សនិកជនគ្រប់មជ្ឈដ្ឋានតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  Kimberley ជាតារាស្រី ដែលមានរូបឆោមស្អាតផូរផង់ ជាពិសេស រូបសម្រស់របស់នាង មើលយូរទៅកាន់តែស្រស់ស្អាតគួរឲ្យទាក់ទាញ ហើយរាល់ពេលដែលតារាស្រីរូបនេះ តុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនលង់នឹងសម្រស់នាងគ្រប់ពេល។ ដោយមួយរយៈចុងក្រោយនេះ Kimberley លេងស្ទាយ៍តែងខ្លួនយ៉ាងស៊ីវិល័យ គួរឲ្យចាប់អារម្មណ៍ ទាំងសាមញ្ញ និងស៊ិចស៊ី។  

ជាក់ស្ដែង នៅមុននេះបន្តិចតារាស្រីរាងខ្ពស់ស្រលះរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម Instagram ជាមួយនឹងឈុតពណ៌បៃតងខ្ចីរឹតតែលើកសម្រស់នាងឲ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ដោយនាងបានឈរបស្ទាយ៍ កាច់បង្អួតរាងយ៉ាងទាក់ទាញបង្ហាញចេញនូវចង្កេះដ៏តូចច្រឡឹងជើងឡើងស្រលូន ពិតជាស្រស់ស្អាតនិងទាក់ភ្នែកអ្នកគាំទ្រជាខ្លាំង៕ 

សូមទស្សនារូបភាពខាងក្រោម៖

Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T