ឆ្ងល់ទេ? មួយរយៈនេះ ឃើញពន្លឺមួយដួងភ្លឺខ្លាំង នៅទិសខាងលិចពេលល្ងាច ការពិតគឺជាផ្កាយចោរសោះ

//s9.kh1.co/c1/c163d3e7855aa277bac2c8f5360c2266d5dc3816.jpg
បច្ចេកវិទ្យា

 ៣០-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រសិនជាផ្ទៃមេឃមានភាពស្រឡះ ផ្កាយចោរនឹងរះឲ្យយើងឃើញ ជាមួយពន្លឺងាយនឹងធ្វើឲ្យយើងចាប់អារម្មណ៍ នៅពេលល្ងាច។

កម្ពុជា៖ បើសិនជាអ្នកឧស្សាហ៍ក្រឡេកមើលទៅទិសខាងលិច (ឆៀងខាងជើងបន្តិច) បន្ទាប់ពីព្រះអាទិត្យអស្ដង្គត នោះអ្នកនឹងចាប់ផ្ដើមឃើញពន្លឺផ្កាយមួយដួង ដែលបញ្ចេញពន្លឺខ្លាំងដាច់គេតែម្ដង ហើយនោះគឺជាផ្កាយចោរ។ វាជាឱកាសដ៏ល្អ ក្នុងរយៈពេលនេះ សម្រាប់មនុស្យនៅលើពិភពលោកទាំងមូល ដើម្បីគយគន់ពន្លឺដ៏ខ្លាំងនៃផ្កាយមួយដួងនេះ នាពេលល្ងាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពសុក្រឬផ្កាយចោរគឺជាអង្គទីពីរ ដែលមានពន្លឺខ្លាំងជាងគេ នៅលើផ្ទៃមេឃពេលល្ងាច បន្ទាប់ពីពន្លឺព្រះចន្ទ ហើយយើងក៏មិនអាចមើលឃើញវារាល់ពេល ពេញមួយឆ្នាំដែរ បើមិនចំគន្លងគោចរបង្ហាញខ្លួនរបស់វា។ ប្រសិនជាផ្ទៃមេឃមានភាពស្រឡះ ផ្កាយចោរនឹងរះឲ្យយើងឃើញ ជាមួយពន្លឺងាយនឹងធ្វើឲ្យយើងចាប់អារម្មណ៍ នៅពេលល្ងាច។ វានឹងបង្ហាញខ្លួនកាន់តែច្បាស់ ៣០នាទីបន្ទាប់ពីព្រះអាទិត្យអស្ដង្គត ហើយផ្កាយចោរនេះនឹងលិចបាត់ទៅវិញនៅប្រហែលម៉ោង១៩:៣០។

ភពសុក្រឬផ្កាយចោរគឺជាអង្គទីពីរ ដែលមានពន្លឺខ្លាំងជាងគេ បន្ទាប់ពីពន្លឺព្រះចន្ទ
ភពសុក្រឬផ្កាយចោរគឺជាអង្គទីពីរ ដែលមានពន្លឺខ្លាំងជាងគេ បន្ទាប់ពីពន្លឺព្រះចន្ទ

ពួកយើងមិនចាំបាច់មានឧបករណ៍ជំនួយ ដូចជាកែវយឹតនិងតេឡេទស្សន៍ទេ ព្រោះពន្លឺរបស់ផ្កាយចោរគឺគ្រប់គ្រាន់ សម្រាប់ឲ្យយើងមើលឃើញដោយភ្នែកទទេ។ តែប្រសិនបើគេឆ្លុះមើលផ្កាយចោរ តាមរយៈតេឡេទស្សន៍វិញ គេនឹងឃើញវាមានរាងត្រឹមមួយចំណិត ដោយសារតែទីតាំងរបស់វាស្ថិតនៅចន្លោះព្រះអាទិត្យនិងផែនដី។ បន្ថែមពីនេះ យើងអាចមើលពន្លឺរបស់វាត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ប៉ុន្តែវានៅតែរះជាមួយដ៏ភ្លឺច្បាស់ខ្លាំង នៅលើមេឃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T