Facebook, WhatsApp, Google និងក្រុមហ៊ុនអ៊ីនធឺណេតយក្សដទៃទៀត ព្រមអនុវត្តតាមច្បាប់ IT របស់ឥណ្ឌា

//s9.kh1.co/c2/c22858ef1694d20bf295a34664f7b4839d5d3a6f.jpg
បច្ចេកវិទ្យា

 ៣០-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ម៉េចនឹងអាចប្លុកចោលងាយៗបាន Facebook និងក្រុមហ៊ុនដទៃប្រាកដជាមិនចង់ខាតទីផ្សារដ៏ធំនេះទេ

បរទេស៖ យោងតាមប្រភពព័ត៌មានពី TechCrunch បានឲ្យដឹងថា ក្រុមហ៊ុន Google, Facebook, Telegram, LinkedIn, Tiger Global, ShareChat និង Koo បានយល់ព្រម គោរពតាមច្បាប់ព័ត៌មានវិទ្យាថ្មីរបស់ប្រទេសឥណ្ឌាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ច្បាប់ព័ត៌មានវិទ្យាថ្មីរបស់ឥណ្ឌាដែលត្រូវបានបង្ហាញកាលពីខែកុម្ភៈ គឺតម្រូវឱ្យក្រុមហ៊ុនចាត់តាំងនិងចែករំលែកព័ត៌មានលម្អិតរបស់អ្នកតំណាង ដែលមានភារកិច្ចអនុលោម និងដោះស្រាយបញ្ហានានា។

ប្រភពបាននិយាយថា ក្រុមហ៊ុនដែលបានរៀបរាប់ខាងលើ បានអនុវត្តតាមតម្រូវការនេះអស់ហើយ។ ក្រុមហ៊ុននានាត្រូវបានតម្រូវឲ្យអនុវត្តតាមច្បាប់ព័ត៌មានវិទ្យាថ្មី ត្រឹមសប្តាហ៍នេះ។

គួរបញ្ចាក់ថា Twitter នៅមិនទាន់បានសម្រេចអនុវត្តតាមច្បាប់នេះនៅឡើយទេ ហើយគេក៏មិនទាន់ច្បាស់ទេថា តើក្រុមហ៊ុន Apple ដែលមាន iMessage ព្រមទាំងក្រុមហ៊ុន Signal នឹងសម្រេចអនុវត្តតាមច្បាប់នេះដែរឬយ៉ាងណា៕

រូបភាព កម្មវីធីបណ្តាញសង្គមនានា
រូបភាព កម្មវីធីបណ្តាញសង្គមនានា
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T