យុត្ថារា ឆានី ទម្លាយថាសារដែលផុសថា «មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក» គឺសម្តៅលើ.....

//s9.kh1.co/d1/d17ac75c229406f3d2e4503ac380a5196a5bca65.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែង យុត្ថារា ឆានី បានចេញមុខមកស្រាយនូវសំណេរដែលលោកបង្ហោះនាពេលកន្លងមកថា​ «មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក» ដើម្បីបញ្ជាក់ការពិតនូវអត្ថន័យខាងក្រោយពាក្យនេះ។

ភ្នំពេញ៖ នាពេលប៉ុន្មានថ្ងៃមកនេះ តារាសម្តែងជើងចាស់ យុត្ថារា ឆានី បានបង្ហោះរូបភាពរបស់លោកមួយ អមជាមួយនឹង ពាក្យពេជន៍ថា«មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក» ដែលធ្វើមហាជន និងសារព័ត៍មានមួយចំនួនមានការយល់ច្រឡំនឹងសំណេរមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាប្រុសរូបនេះបានចេញមុខមកបកស្រាយ ក៏ដូចជាចម្ងល់ដែលកុំឲ្យមហាជនមានការយល់ច្រឡំ ថាលោកបង្ហោះដើម្បីវាយប្រហារទៅនរណាម្នាក់នោះ ដោយខ្លឹមសារដែលលោកបកស្រាយមានអត្ថន័យដូចខាងក្រោម៖

តាមរយៈបណ្តាញ FaceBook កន្លងមកខ្ញុំបានបង្ហោះសារ មួយឃ្លា ( មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក ) នេះមិនមានចេតនាទៅលើអ្នកណាម្នាក់នោះទេ ហើយក៏រិតតែគ្មានបំណងវាយប្រហារទៅលើ អតីតភរិយាខ្ញុំគឺ លោកស្រី ចន ច័ន្ទលក្ខិណានោះឡើយ ។ វាគ្រាន់តែជាពាក្យ ចាស់បុរាណតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថារវាងគ្រួសារខ្ញុំនិងគ្រួសារអតីតភរិយាខ្ញុំនៅរាប់អានគ្នាល្អខ្លាំងណាស់ ដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំអី ។ អរគុណ

យុត្ថារា ឆានី 

សូមចូលទស្សនារូបភាពខាងក្រោម៖ 

យុត្ថារា ឆានី 
យុត្ថារា ឆានី 
យុត្ថារា ឆានី 
យុត្ថារា ឆានី 
ចន ច័ន្ទលក្ខិណា និងយុត្ថារា ឆានី 
ចន ច័ន្ទលក្ខិណា និងយុត្ថារា ឆានី 
កូនស្រី និងយុត្ថារា ឆានី
កូនស្រី និងយុត្ថារា ឆានី
ចនច័ន្ទ លក្ខិណា យុត្ថារ៉ា ឆានី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T