អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកបណ្តោះអាសន្នទីតាំងពីរកន្លែង ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ១៩

//s9.kh1.co/ca/ca17b65c696f16b9374279fc6269735c5d06929c.jpg
សង្គម

 ២៩-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តព្រះសីហនុ ផ្អាកបណ្តោះអាសន្នទីតាំងពីរកន្លែង ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ១៩

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្នទីតាំងពីរកន្លែង និង ស្ថិតនៅទីតាំងភូមិសាស្ត្រខេត្តព្រះសីហនុ និង​បានយកទីតាំងនោះ ធ្វើជាទីតាំងចត្តាឡីស័ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទីតាំងទាំងពីរដែលត្រូវ សម្រេចផ្អាកដំណើរការបណ្តោះអាសន្នដោយ រដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖

១. អគារស្នាក់នៅរួម ស៊ីនហ័ងឡឹក មានអាសយដ្ឋាននៅភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយត្រូវបានយកជាទីកន្លែងចត្តាឡីស័ក

២. សំណង់អគារសណ្ឋាគារយឹងយៀក ដែលកំពុងស្ថិតនៅក្នុងការសាងសង់ មានអាសយដ្ឋានស្ថិតនៅផ្លូវ ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ត្រូវបានយកជាទីកន្លែងចត្តាឡីស័ក។

ជាមួយគ្នានោះដែរ ការធ្វើការផ្អាកបណ្តោះអាសន្ននូវទីតាំងទាំងនេះ ធ្វើឡើងដោយអនុវត្តទៅតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ និង៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

https://s9.kh1.co/__image/w=650,h=401,q=100/e3/e3b7061ff6efbbcb7ab52f09d27ef648b80e3a32.jpg
https://s9.kh1.co/__image/w=650,h=934,q=100/48/482b29cb20bad1e3ed497e220e09cd45f036caa8.jpg
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T