សូមប្រុងប្រយ័ត្ន! បើអ្នកធ្លាប់ទិញម្ហូបនៅកន្លែងនេះ ព្រោះមានអ្នកជំងឺកូវីដ១៩ ទៅទិញម្ហូបជារៀងរាល់ល្ងាច

//s9.kh1.co/92/92825cfbe19555b1157eb2163f87e5af627d3625.jpg
សង្គម

 ២៩-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមប្រុងប្រយ័ត្ន! បើអ្នកធ្លាប់ទិញម្ហូបនៅកន្លែងនេះ ព្រោះមានអ្នកជំងឺកូវីដ១៩ ទៅទិញម្ហូបជារៀងរាល់ល្ងាច

រាជធានីភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ តែងតែទៅទិញម្ហូប លក់នៅតាមផ្ទះ នៅផ្លូវកែវចិន្តា ផ្លូវសាលាន័រតុន សង្កាត់ជ្រោយចង្វារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=537,q=100/e7/e76b0e9c724d4e028979f49002bac248893df5e9.png

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T