ហេង ឡុង បានសំណូមពរដល់បងប្អូន​សិល្បករសិល្បការិនីមួយចំនួន មេត្តាឈប់បំពុលសង្គមតទៅទៀត

//s9.kh1.co/d4/d4d4aebfd03530a2e353e66bc75374a9ccfe4aa8.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក ហេង ឡុង ប្រធានសមាគមសិល្បៈ បានអំពាវនាវដល់តារាគ្រប់រូបសូមកុំប្រើប្រាស់បណ្តាញសង្គម​ ដើម្បីតែទាញយកផលប្រយោជន៍សម្រាប់ខ្លួនឯង។

ភ្នំពេញ៖ នាពេលថ្មីៗនេះ លោក ហេង ឡុង ប្រធានសមាគមសិល្បៈ បានអំពាវនាវដល់តារាគ្រប់រូបសូមកុំប្រើប្រាស់បណ្តាញសង្គមដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏បំពុលសង្គមតាមរយៈចេតនាផ្សេងៗទៀត ដើម្បីតែទាញចំណាប់អារម្មណ៍ពីបងប្អូនមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមរយៈគណនីហ្វេសប៊ុក របស់លោក ហេង ឡុង បានសរសេររៀបរាប់បង្ហាញយ៉ាងច្បាស់ៗថា៖

សូមបែងចែករវាងតារាហ្វេសប៊ុក និងសិល្បករសិល្បការិនី
បើគ្មានបទពិសោធន៍ក្នុងអាជីពសិល្បៈយ៉ាងតិច៣ឆ្នាំនោះទេ សមាគមសិល្បករខ្មែរ មិនចាត់ទុកថាជាសិល្បករអាជីពឡើយ។
សូមអំពាវនាវដល់បងប្អូនសិល្បករសិល្បការិនី សូមមេត្តាប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ សូមកុំយកបណ្ដាញសង្គមជាឈ្នាន់ បង្កើតរឿងបំពុលសង្គម ទង្វើអសីលធម៌ ឬសិចស៊ីជ្រុលដើម្បីទាញចំណាប់អារម្មណ៍ពីបងប្អូនមហាជន។ 
សូមចូលរួមផ្សព្វផ្សាយជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

 ហេង ឡុង

យ៉ាងណាក្រោយពីលោកបានបង្ហោះនូវសារខ្លីនេះហើយ ក៏សង្កេតថាមានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ដែលគាំទ្រឲ្យពង្រឹងនូវកម្រិត សមត្ថភាព ក៏ដូចជាសម្រិងសម្រាំងនូវ អ្នកដែលទេពកោសល្យសិល្បៈពិតផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

លោក ហេង ឡុង
លោក ហេង ឡុង
លោក ហេង ឡុង
លោក ហេង ឡុង
លោក ហេង ឡុង
លោក ហេង ឡុង
ហេង ឡុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T