លោក Pirlo បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្លិបសេះបង្កង់ Juventus ខណៈដែលកិច្ចសន្យានៅសល់មួយរដូវកាលទៀត

//s9.kh1.co/83/832ebc640109c906ef5e4bcea2ebda110ddd4f16.jpg
កីទ្បា

 ២៩-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្លិបសេះបង្កង់ Juventus (Rianconeri) បានបញ្ជាក់កាលពីថ្ងៃសុក្រទី ២៨ ខែឧសភាថាលោក Andrea Pirlo បានលាឈប់ពីតំណែងជាគ្រូបង្វឹករបស់ក្លិប ខណៈដែលកិច្ចសន្យានៅសល់មួយរដូវកាលទៀត

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus (Rianconeri) បានបញ្ជាក់កាលពីថ្ងៃសុក្រទី ២៨ ខែឧសភាថាលោក Andrea Pirlo បានលាឈប់ពីតំណែងជាគ្រូបង្វឹករបស់ក្លិប ខណៈដែលកិច្ចសន្យានៅសល់មួយរដូវកាលទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតកីឡាករក្លិប Juventus លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅរដូវក្តៅមុនបន្ទាប់ពីលោក Maurizio Sarri ត្រូវបណ្តេញចេញ។

  លោក Andrea Pirlo
  លោក Andrea Pirlo

រដូវកាលទើបតែបញ្ចប់ ក្លិប Juventus បានបញ្ចប់នៅ​ចំណាត់ថ្នាក់លេខបួនក្នុងក្របខ័ណ្ឌ Serie A និងត្រូវបានជម្រុះនៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ទោះបីជាបានឈ្នះពានរង្វាន់ Supercoppa និង Coppa Italia ក៏ដោយក៏វានៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់លោក Pirlo ដើម្បីបង្ហាញថាការគ្រប់គ្រងរបស់លោកនៅ Juventus បានល្អ។

  លោក Andrea Pirlo
  លោក Andrea Pirlo

សេចក្តីថ្លែងការណ៍មួយបានសរសេរថា៖ «សូមអរគុណលោក Andrea Pirlo ។ នេះជាពាក្យដំបូងដែលយើងទាំងអស់គ្នាត្រូវនិយាយនៅចុ​ងបញ្ចប់នៃបទពិសោធពិសេសនេះ»។

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានអ៊ីតាលីជាច្រើន លោក Massimiliano Allegri នឹងវិលត្រឡប់ទៅដឹកនាំក្លិប Juventus វិញ ខណៈដែលលោក Pirlo កំពុងពិភាក្សាជាមួយក្លិប Sassuolo ដែលជាក្រុមលេខនៅក្របខណ្ឌ Serie A ផងដែរ៕

  លោក Andrea Pirlo និងកីឡាករ Cristiano Ronaldo
  លោក Andrea Pirlo និងកីឡាករ Cristiano Ronaldo

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T