ក្រោយយកឈ្នះកូវីដ១៩ ណុប បាយា៉រិទ្ធ បញ្ចេញអារម្មណ៍ពិតថា...

//s9.kh1.co/49/490bb092da9971965aa1e2e0b3150371a8be4ac0.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង ណុប បាយា៉រិទ្ធ បានបញ្ជាក់ពីអារម្មណ៍ពិតក្រោយពេលដែលលោកបានជាសះស្បើយពីជំងឺកូវីដ១៩នាពេលកន្លងមក ដោយការពិតលោកមិនឯការនោះទេ។

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​ លោក ណុប បាយា៉រិទ្ធ បានបញ្ជាក់ពីអារម្មណ៍ពិតក្រោយពេលដែលលោកបានជាសះស្បើយពីជំងឺកូវីដ១៩នាពេលកន្លងមក ដោយមានការមនុស្សជាច្រើនឈរផ្តល់កម្លាំងឲ្យពីក្រោយខ្នង ដែលធ្វើឲ្យរូបលោកមិនមានអារម្មណ៍ថាឯការនៅក្នុងចិត្តនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមសំណេររបស់គណនីហ្វេសប៊ុកតារាប្រុសរូបនេះ បានសរសេររៀបរាប់ពីបទពិសោធន៍របស់ខ្លួនក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩ ដាច់ស្រេចមកថា៖

ប្រើពេល៤យប់៥ថ្ងៃដើម្បីស្ថិតក្នុងការរស់នៅក្នុងពិភពពណ៌បៃតងដ៏ស្ងប់ស្ងាត់ យប់ឡើងឮតែសម្លេងចង្រឹតយំ កូនក្អាត់ កូនកង្កែប ព្រឹកឡើងឮតែសម្លេងចាបយំ មានអារម្មណ៍ថាហាក់ដូចជាកំពុងស្ថិតនៅក្នុងពិភពមួយទៀត
ឆ្លងកាត់រឿងរ៉ាវដ៏គួរអោយភ័យខ្លាចមួយគឺការបានជាសះស្បើយ១០០%ពីជម្ងឺកូវីដ-១៩ ខ្ញុំកាន់តែរឹងមាំ ហើយមានអារម្មណ៍ថាខ្លួនឯងទទួលបានបទពិសោធន៍ជីវិតមួយដែលរាប់ទុកថាជាសំណាងផងដែរ ដែលអាចមានជីវិតអាចបើកភ្នែកមើលឃើញពិភពលោកមួយនេះបន្តរទៀតបាន ពិសេសគឺអាចយកឈ្នះសេចក្តីស្លាប់បាន ។ នៅតែញញឹមសម្រាប់ជីវិតខ្លួនឯង នៅតែញញឹមបន្តរដរាបជីវិត្តរបស់ខ្ញុំនៅមានគ្រួសារ មនុស្សជាទីស្រលាញ់ និង មនុស្សល្អៗជាច្រើននាក់នៅជុំវិញខ្លួនខ្ញុំចាំផ្តល់កំលាំងចិត្តដល់ខ្ញុំជានិច្ច នោះហើយដែលខ្ញុំនៅតែមានកំលាំងក្នុងការញញឹមតបទៅពួកគាត់វិញ វាជាថាមពលនៃជីវិត ថាមពលនៃក្តីស្រលាញ់ ជាស្នាមញញឹមពិតប្រាកដ្តដែលខ្ញុំមិនបានហត់នឿយនិងចំណាយកំលាំង ចំណាយពេលទៅស្វែករកវា ហើយក៏បានបញ្ជាក់ថា ធាតុពិតខ្ញុំមិនឯការទេ
អរគុណមនុស្សជាទីស្រលាញ់ទាំងអស់របស់ខ្ញុំ

ណុប បាយា៉រិទ្ធ

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរនូវសំណេររបស់តារាចម្រៀង ណុប បាយា៉រិទ្ធ ដែលបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន បង្ហាញទៅកាន់អ្នកគាំទ្រជាច្រើននាក់ ក្រៅពីនេះទៀតពួកគេក៏បានជូនពរដល់លោកឲ្យកាន់តែមានសុខភាពល្អបន្ថែមទៀតផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយា៉រិទ្ធ
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T