រដ្ឋបាលខេត្តព្រៃវែង រកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ថ្មី

//s9.kh1.co/3a/3a2b167a989ffbd0b522e4b999fbcdcc3af8cbc0.jpg
សង្គម

 ២៩-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តព្រៃវែង រកឃើញ និង បង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ថ្មី

ខេត្តព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២១នេះ រដ្ឋបាលបានរកឃើញ និង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០ នាក់បន្ថែម ដែលទើបរកឃើញតាមរយៈការធ្វើតេស្តរហ័ស នៅក្នុងមូលដ្ឋានស្រុកចំនួន៦ ដូចជា៖  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ស្រុកព្រះស្តេច ចំនួន៨នាក់

២- ស្រុកពារាំង ចំនួន២នាក់

៣- ស្រុកពាមរក៍ ចំនួន៤នាក់

៤- ស្រុកពាមជរ ចំនួន២នាក់

៥- ស្រុកកំពង់ត្របែក ចំនួន១នាក់

៦- ស្រុកមេសាង ចំនួន១នាក់

៧- ស្រុកសុីធរកណ្ដាល ចំនួន២នាក់

ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង ក៏បានបង្ហាញនូវប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរូបថតរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ការចម្លង​ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្តព្រៃវែង ក៏​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់ ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន អោយបាន​តាម​បទបញ្ជាផ្ទៃក្នុង សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជាប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង និង​ត្រូវអនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង 
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង 
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង 
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង 
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T