Rashford ទទួលបានការកោតសរសើរជាខ្លាំងពីអតីតប្រធានាធិបតី Obama លើគម្រោងមនុស្សធម៌ដ៏អស្ចារ្យមួយ

//s9.kh1.co/5d/5db2eac72dbe1edf406a58ca210a426476a61267.webp
កីទ្បា

 ២៨-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

​Rashford ទទួលបានការកោតសរសើរជាខ្លាំងពីអតីតប្រធានាធិបតី Barack Obama លើគម្រោងមនុស្សធម៌ដ៏អស្ចារ្យមួយ

អឺរ៉ុប៖ កីឡាករ Marcus Rashford បាននិយាយជាមួយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីពិភាក្សាពីអំណាចដែលយុវជនអាចមានដើម្បីធ្វើការផ្លាស់ប្តូរនៅក្នុងសង្គម។ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United និងអង់គ្លេសរូបនេះបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៤ នៅក្នុងការសន្ទនាមួយដែលត្រូវបានរៀបចំឡើងដោយ Penguin Books ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marcus Rashford
Marcus Rashford

ការពិភាក្សារបស់ពួកគេក៏បានផ្តោតលើសារៈសំខាន់នៃការផ្តល់ជូនសហគមន៍មូលដ្ឋានរបស់អ្នកនិងផលវិជ្ជមាននៃការអានក៏ដូចជាប្រធានបទផ្សេងទៀតពីការស្នាដៃរបស់ប្រធានាធិបតីគឺសៀវភៅ A Promised Land ។ អ្នកទាំង ២ ក៏បាននិយាយអំពីបទពិសោធន៍ចែករំលែកមួយចំនួនរបស់ពួកគេរួមទាំងការចិញ្ចឹមបីបាច់ដោយម្តាយតែម្នាក់ ។

Barack Obama និង Marcus Rashford
Barack Obama និង Marcus Rashford

Rashford អាយុ ២៣ ឆ្នាំបានដឹកនាំយុទ្ធនាការដ៏លេចធ្លោមួយ ដើម្បីដោះស្រាយភាពក្រីក្ររបស់កុមារនៅចក្រភពអង់គ្លេសកាលពីឆ្នាំមុនក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង។ វាបាននាំឱ្យកុមារងាយរងគ្រោះចំនួន ១,៧ លាននាក់ត្រូវបានគាំទ្រដោយគម្រោងរបស់រដ្ឋាភិបាលអង់គ្លេសដែលមានទឹកប្រាក់ ៥២០ លានផោន ហើយគម្រោងផ្សេងទៀតបានជួយផ្តល់អាហារចំនួន ១៣០ លាន។

Marcus Rashford
Marcus Rashford

គួរឱ្យដឹងដែរថា គាត់ក៏បានចាប់ផ្តើមគំរោងអាហារ និងចម្អិនអាហារសម្រាប់កុមារឈ្មោះ “អាហារពេញម៉ោង” ។ លោកប្រធានាធិបតី អូបាម៉ា បាននិយាយថា មនុស្សវ័យក្មេងជាច្រើនដែលខ្ញុំបានជួបរួមទាំងលោក Marcus ផង ពួកគេបានឈានទៅមុខជាងពេលដែលខ្ញុំមានអាយុ ២៣ ឆ្នាំ៕

James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T