ហេតុអ្វី​បានជា គេនាំគ្នាស្លុតចិត្ត និងអាណិតរឿងការស្លាប់ របស់ស៊ិន ឧត្តមផល្លា?

//s9.kh1.co/60/60277fb5660b4c9fd3861518f8a331e370664401.png
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទាំងនេះជាមូលហេតុពិត នៅពីក្រោយការដែលមហាជន នាំគ្នានាំគ្នាស្លុតចិត្ត និងអានិតរឿងការស្លាប់របស់តារាសម្តែងស្រី អ្នកនាងស៊ិន ឧត្តមផល្លា

ភ្នំពេញ: មហាជន និងមិត្តរួមសិល្ប:ជាច្រើន ពិតជាមានសេចក្តីរន្ធត់ចិត្ត និងចូលរួមសោកស្តាយជាខ្លាំង ក្រោយទទួលបានដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ បន្ទាប់ពីតារាសម្តែងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង ស៊ិន ឧត្តមផល្លា 
  អ្នកនាង ស៊ិន ឧត្តមផល្លា 

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ទៅលើជីវិតឯកជន និងប្រវត្តិសិល្ប: ក៏ដូចជាមូលហេតុនៅពីក្រោយការដែលមហាជនជាច្រើននាំគ្នាស្លុតចិត្ត និងនាំគ្នាផ្ញើសារស្តាយស្រឡោះ អាឡោះអាល័យ ចំពោះការបាត់បង់សិល្បការនីដ៏ឆ្នើមរូបនេះ គឺដោយសារតែមូលហេតុសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖

១/. កាលពីនៅមានជីវិត អ្នកនាង ស៊ិន ឧត្តមផល្លា ជាសិល្បការិនីមួយរូបដែលតែងតែធ្វើអំពើសប្បុរធម៌ និងជួយអ្នកដទៃអស់ពីពោះពីពង់

  អ្នកនាង ស៊ិន ឧត្តមផល្លា 
  អ្នកនាង ស៊ិន ឧត្តមផល្លា 

២/.ជាសិល្បការិនីស្រីម្នាក់ ដែលមិនសូវមានរឿងអាស្រូវត្រីកោណ ឬបង្កជម្លោះជាមួយតារាសិល្បៈផ្សេងទៀត

  អ្នកនាង ស៊ិន ឧត្តមផល្លា 
  អ្នកនាង ស៊ិន ឧត្តមផល្លា 

៣/. ជាមនុស្សស្រីដ៏រឹងមាំ ដោយក្នុងនាមជាស្រ្តីមេម៉ាយ អ្នកនាងស៊ិន ឧត្តមផល្លា ស្វះស្វែងចិញ្ចឹមកូនតែឯងរហូតមក

  អ្នកនាង ស៊ិន ឧត្តមផល្លា និងកូនស្រី
  អ្នកនាង ស៊ិន ឧត្តមផល្លា និងកូនស្រី

សូមរំលឹកផងដែលថា អ្នកនាង ស៊ិន ឧត្តមផល្លា បានចាប់ផ្តើមអាជីពជាតារាសម្តែង និងប្រឡូកចូលនៅក្នុងវិស័យសិល្ប:ចាប់តាំងតែពីឆ្នាំ១៩៩៦  ដោយអ្នកនាង ស៊ិន ឧត្តមផល្លា តែងតែបានបង្ហាញពីគំរូដ៏ល្អដល់ប្រិយមិត្ត និងអ្នកសិល្ប:ជំនាន់ក្រោយដរាបទាល់តែសង្ខារចុងក្រោយរបស់តារាស្រីរូបនេះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ស៊ិន ឧត្តមផល្លា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T