ក្រោយលែងលះបានមួយខែ ស្រាប់តែស្វាមី Zhao liying ចង់ត្រូវគ្នាវិញ តើនាងសម្រេចយ៉ាងណា?

//s9.kh1.co/ee/ee2549e27cd1f4af791ddb8810d9869c15265a6a.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទើបតែលេងលះគ្នាបានមួយខែ ពេលនេះស្រាប់តែអតីតស្វាមីZhao Liyingចង់ត្រូវគ្នាវិញ។

ចិន៖ ទំនាក់ទំនងរបស់ Fang Shaofeng និង Zhao Liying នៅតែមានរឿងអាស្រូវស្មុគស្មាញ ដោយទំព័រ BJH បានរាយការណ៍ថាបន្ទាប់ពីលែងលះបានតែមួយខែពេលនេះ Fang Shaofeng មានការសោកស្តាយ ដោយព្យាយាមរកអតីតប្រពន្ធដើម្បីអង្វរនាងអោយជួបជុំគ្នាវិញ។ អត្ថបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតព្រោះនៅតែមានប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំអតីតគូភរិយាមួយគូនេះ អាចត្រឡប់មកជាមួយគ្នាវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fang Shaofeng
Fang Shaofeng

អ្វីដែលគួរអោយកត់សំគាល់ នោះគឺមូលហេតុដែលតារាសម្តែង ដែលមាននាមត្រកូល Fang  ព្យាយាមផ្សះផ្សាទំនាក់ទំនងចាស់របស់លោក ជាមួយ Zhao​Liying  ដោយសារតែលោក ខកខានមិនបានទទួលមនុស្សស្រីថ្មីនោះទេ ។ យោងតាមពាក្យចចាមអារ៉ាមថាបន្ទាប់ពីប្រកាសលែងលះ ម្តាយរបស់ Fang Shaofeng បានរៀបចំកាលបរិច្ឆេទការណាត់ជួបសម្រាប់កូនប្រុសរបស់គាត់ ទោះបីជាយ៉ាងណាក្ដីដោយសារតែសម្រស់របស់ក្មេងស្រីម្នាក់ទៀត មិនសមនឹងភ្នែក Fang Shaofeng លោកបដិសេធក្មេងស្រីនោះ។

Zhao Liying 
Zhao Liying 

ទំព័រ BJH បាននិយាយថាពេលនេះ Fang Shaofeng មានការសោកស្តាយយ៉ាងខ្លាំងចំពោះការលែងលះរបស់លោក។ លោកកំពុងព្យាយាមរកវិធីកែទំនាក់ទំនងរបស់លោក ជាមួយអតីតភរិយារបស់លោក ថែមទាំងបដិសេធមិនលុបចោលនូវការផ្សាយដែលទាក់ទងនឹងលោក Zhao Liying នៅលើ Weibo ផងដែរ។

ទោះយ៉ាងណាផ្ទុយពីការរំពឹងទុករបស់អតីតស្វាមីនាង Zhao Liying បានបង្ហាញអាកប្បកិរិយាយ៉ាងត្រជាក់និងច្បាស់ៗ ពេលលែងលះគ្នានឹងមិនមានការជួបជុំគ្នាទៀតទេសម្រាប់តារាសម្តែងពេលនេះ Fang Shaofeng ដោយនាងគ្រាន់តែជាឪពុកបង្កើតរបស់កូនប្រុសប៉ុណ្ណោះ៕

Zhao Liying 
Zhao Liying 

ប្រភព៖ kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T