កូនស្រី គឺបែបនេះ! ដើម្បីព្យាបាលម្តាយ ឌួង ហ្សូរីដា សុខចិត្តប្រកាសលក់ខុនដូ ជាទីស្រលាញ់ភ្លាមៗ

//s9.kh1.co/ba/ba87bc61bbd1d9c8a179ec2ebbe49429cd8b583f.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យអាណិត ដើម្បីយកលុយទៅព្យាបាលម្តាយ និងទ្រទ្រង់មុខរបរ ដួង ហ្សូរីដា ដាក់ប្រកាសលក់ខុនដូ ២បន្ទប់ភ្លាម ក្នុងសម័យកូវីដ១៩

រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា អ្នកម៉ាក់តារាស្រី ឌួង ហ្សូរីដា បានកើតជំងឺដែលកំពុងទទួល ការព្យាបាលរបស់មន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ខណៈក្នុងផ្ទះគ្មានជម្រមនុស្សប្រុស មានសុទ្ធតែជានារីៗ ដូច្នេះ ក្នុងនាម ជាកូនស្រីច្បង តារាស្រីរូបនេះ ត្រូវបានមហាជនឃើញ ខំស្វះស្វែងខំប្រឹងធ្វើការងារ មិនថា លក់តាមអនឡាញ បើកហាងកាហ្វេទេ គឺដើម្បីប្រឹងរកចំណូល ទប់ទល់នឹងការព្យាបាលម្តាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នា ដោយសារតែការរីករាលនៃជំងឺកូវីដ ចំណូលរបស់ តារាស្រីរូបនេះ បានធ្លាក់ចុះមួយកម្រិត ដូច្នេះហើយ តម្រូវឲ្យ សម្រេចចិត្ត ដាក់លក់ខុនដូជាទីស្រលាញ់របស់ខ្លួន ចំនួន២បន្ទប់ភ្លាម ក្នុងតម្លៃធូរថ្លៃ ដើម្បីយកទៅព្យាបាលម្តាយ មួយចំណែក ទប់ទល់នឹងអាជីវកម្មមុខរបរខ្លួន មួយចំណែក។

គួរបញ្ជាក់ថា តារាស្រីរូបនេះ បានសរសេរយ៉ាងដូច្នេះថា ៖

តំលៃលក់​ : 2Unit = 100,000$ បញ្ចុះនៅសល់ត្រឹមតែ 80,000$ (ខុនដូរមិនធ្លាប់ជួល រឺ មានអ្នករស់នៅទេ ថ្មីចែស) មានលក់ ខុនដូ 2បន្ទប់ជាប់គ្នានៅម្តុំ ទួលគោគ02 ជិតស្តុបត្រឡោកបែក ជាតំបន់កណ្តាលទីក្រុងតែម្តងណាចាស ...!សំណង់ខុនដូសាងសង់រួចរាល់​២ឆ្នាំ គេចូលនៅគ្រប់បន្ទប់ហើយ មានសំភារ:​ និង​ គ្រឿងសង្ហារឹមស្រាប់តែម្តង​ ទីតាំង ជិតអង្គរ Apartment ទល់មុខភោជនីដ្ធាន More More ...! ម្តុំស្តុបត្រឡោកបែក ស្តាយមិនចង់លក់ទេ ព្រោះខ្ញុំស្រឡាញ់ និង ចូលចិត្តអោបតែផ្ទះ ដី និង ខុនដូ នេះឯង តែត្រូវការលុយដើម្បីព្យាបាលម្តាយផង និង សំរាប់បង្វឹលទុនរកសុីផង សម័យខូវីដ វាមិនសុីតែសួតមនុស្សទេ វាពិតជាសុីទ្រព្យសម្បិត្តិយើងបណ្តើរៗពិតមែន អោយតែបែបនេះមានចំណាប់អារម្មណ៍​ អាចទាក់ទងមកយេីងខ្ញុំដោយផ្ទាល់ រឺ ខលសាកសួរព៌តមាន លេខទូរសព្ទ័សួរព៌តមាន : 095 535 555 081 535 555៕

ឌួង ហ្សូរីដា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
រូបភាព
រូបភាព
រូបភាព
រូបភាព
ឌួង ហ្សូរីដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T