អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ នៅស្រុកស្វាយជ្រំ ព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ទៅផ្ទះ តែត្រូវបានសមត្ថកិច្ចតាមឃាត់ទាន់ពេល

//s9.kh1.co/d0/d0559ca7afa655c379ceef59bec1c9dd1169b49a.webp
សង្គម

 ២៨-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ទៅផ្ទះ តែត្រូវបានសមត្ថកិច្ចតាមឃាត់ទាន់ពេល នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ យោងតាមបញ្ជាក់របស់ អភិបាលរងស្រុកស្វាយជ្រំនៅលើគណនីហ្វេសប៊ុក លោកស្រី ហួត ចាន់បូរ៉ា បានឱ្យបញ្ជាក់ឱ្យដឹងថា មានជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ បានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ដើម្បីត្រឡប់ទៅផ្ទះ នៅស្រុកស្វាយជ្រំ តែជាសំណាងល្អ ត្រូវបានសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនទាន់ពេល។ ដោយជនដែលវិជ្ជមានកូវីដ១៩ ដែលប៉ុនប៉ងព្យាយាមរត់គេច ត្រូវបានឃាត់ខ្លួន​ នៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាសរៀង នៅម៉ោង៤ ៖ ០៩នាទីរសៀល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ លោកស្រី ហួត ចាន់បូរ៉ា ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

https://s9.kh1.co/__image/w=650,h=372,q=100/13/13bbd555f0ca187286c37dbb720e45cbc6ca2e00.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ec/eca3c7e9ecf38934e93fff5b614d6a749c893bd2.jpg
https://s9.kh1.co/__image/w=650,h=488,q=100/64/64f5e2959d2bd02434082fa71b5f038357aa6d58.jpg
https://s9.kh1.co/__image/w=650,h=513,q=100/9d/9d1531dbc52df0f46694ffb73684fbb5edfdccef.jpg
https://s9.kh1.co/__image/w=650,h=650,q=100/b6/b63c41cb0606739058b1b5f464a7a90b415bf24c.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T