អឺរ៉ុប៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡាករ Nike ដ៏ល្បីល្បាញបានបញ្ចប់កុងត្រាជាផ្លូវការជាមួយ ខ្សែប្រយុទ្ធ Neymar Jr. ដោយសាររឿងអាស្រូវប៉ុនប៉ងរំលោភសេពសន្ថវៈលើបុគ្គលិកម្នាក់របស់ខ្លួន។

ខ្សែប្រយុទ្ធ Neymar Jr. 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន Nike

Neymar បានចុះកុងត្រាជាមួយ Nike តាំងពីអាយុ ១៣ឆ្នាំដែលកុងត្រានោះមានរយៈពេលដល់ទៅ១១ឆ្នាំឯណោះ ដែលគេទទួលបានដល់ទៅ ១០៥លានដុល្លារ ឯណោះ ប៉ុន្តែកាលពីខែកញ្ញាកន្លងទៅនេះ Nike បានបញ្ចប់កុងត្រាជាមួយ Neymar ដោយមិនប្រាប់មូលហេតុច្បាស់លាស់ ធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះប្ដូរមកផ្សព្វផ្សាយឲ្យ ក្រុមហ៊ុនផលិតសម្ភារៈកីឡា Puma វិញម្ដង។

ខ្សែប្រយុទ្ធ Neymar Jr. ជាមួយ Nike

ឥលូវនេះ ហេតុផលពិតប្រាកដត្រូវបានទម្លាយដោយសារព័ត៌មាន Wall Street Journal គឺ Nike បានទទួលដំណឹងថា បុគ្គលិកលក់សម្ភារៈកីឡាករម្នាក់របស់ខ្លួន ត្រូវបានខ្សែប្រយុទ្ធរូបនេះប៉ុនប៉ងរំលោភនៅក្នុងសណ្ឋាគារ ទើបក្រុមហ៊ុនចាំបាច់ត្រូវបើកការស៉ើបអង្កេត។

ខ្សែប្រយុទ្ធ Neymar Jr. 

បុគ្គលិកស្រីដែលគេមិនបញ្ចេញឈ្មោះម្នាក់នោះបានបង្ហើបថាហេតុការណ៍នោះបានកើតឡើងកាលពីឆ្នាំ២០១៦ ដោយ Neymar បានបង្ខំឲ្យនាងរួមភេទជាមួយគេក្នុងបន្ទប់សណ្ឋាគារ បន្ទាប់ពីគេបានមកចូលរួមកម្មវិធីផ្សព្វផ្សាយនៅទីក្រុងញ៉ូវយ៉ក។ នាងបានរៀបរាប់ថា Neymar បានដោះខោរបស់គេចេញ និងព្យាយាមឃាំងនាងមិនឲ្យរត់ចេញពីបន្ទប់ទៀតផងតែនាងខំប្រឹងប្រទាញប្រទង់និងរត់ចេញបានសម្រេច ធ្វើឲ្យគេរត់ដេញតាមនាង។

ខ្សែប្រយុទ្ធ Neymar Jr. 

នារីម្នាក់នោះបានផ្ដល់ដំណឹងដល់ក្រុមហ៊ុន Nike នៅឆ្នាំ២០១៨ ទើបក្រុមហ៊ុនបានជួលមេធាវី និងអ្នកស៉ើបអង្កេតឲ្យតាមដានរឿងនេះ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Nike បានចេញមុខបញ្ជាក់ថា មិនបានរកឃើញភ័ស្តុតាងណាមួយដែលសមល្មមអាចយកមកចោទប្រកាន់ Neymar បាននោះឡើយ។

ខ្សែប្រយុទ្ធ Neymar Jr. 

យ៉ាងណាមិញ Nike នៅតែសម្រេចចិត្តបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះដោយសារតែគេមិនបានសហការលើការស៉ើបអង្កេតនេះតាមសម្រួលដើម្បីពិសោធន៍ភាពស្អាតស្អំ។
ដោយឡែក អ្នកតំណាងរបស់ Neymar បានចេញមុខបដិសេធការចោទប្រកាន់នេះថា៖

អ្នកតំណាងរបស់ Neymar

ប្រភព៖: metro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]