ប្លែក! Rolls-Royce បញ្ចេញរថយន្តប្រណីតថ្មីបើកដំបូល និងមានគូទខាងក្រោយដូចទូក

//s9.kh1.co/fe/fee4fe74805eb74eb304a47a8cc430d09d6044eb.jpg
យានជំនិះ

 ២៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អីយ៉ាស Rolls-Royce បញ្ចេញរថយន្តថ្មីម្តងៗ ញ៉ាក់សាច់

បរទេស៖ ក្រុមហ៊ុន Rolls-Royce Motor Cars កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញនូវម៉ូឌែលរថយន្តប្រណីតឈ្មោះថា the Boat Tail។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Boat Tail ជារថយន្តមានកៅអីបួន តួវាមានប្រវែងជិត5.8ម៉ែត្រ ដោយផ្នែកខាងក្រោយរបស់រថយន្តនេះ មានរាងដូចជា deck នៅលើទូក។ ហើយមានតែបីគ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត ឯតម្លៃរបស់វាគឺមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។

ម៉ូឌែលថ្មីនេះបានកើតឡើង ដោយសារក្រុមហ៊ុន Rolls-Royce បានបើកផ្នែកថ្មីមួយនៅក្នុងអាជីវកម្មរបស់ខ្លួន គឺឈ្មោះថា Coachbuild ដែលជាកម្មវិធី invitation-only ដែលអនុញ្ញាតឱ្យអតិថិជនលំដាប់ខ្ពស់បំផុតរបស់ក្រុមហ៊ុនកម្មង់ធ្វើរថយន្តប្លែកៗតាមចិត្តរបស់ពួកគេបាន។

រថយន្ត Boat Tail នីមួយៗមានលក្ខណៈពិសេសផ្សេងពីគ្នា ពោលគឺស្របតាមម្ចាស់របស់វាដែលបានសហការជាមួយអ្នករចនាអស់រយៈពេលបួនឆ្នាំ ក្រោមកម្មវិធី Coachbuild។

គ្រឿងបន្លាស់ថ្មីជាង1,800 ត្រូវបានបង្កើតឡើងសម្រាប់រថយន្ត Boat Tail ដោយវាមានលក្ខណៈប្រណីតដូចជា ទូទឹកកកសម្រាប់ស្រាសំប៉ាញ និងនាឡិកាដែលអាចពាក់បានផង ព្រមទាំងដាក់ទៅក្នុងឡានមើលម៉ោងផងដែរ៕  

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=488,q=100/86/86f28e4c7de0ad0b2e3b3121eef3d77ea0fcf20b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d8/d8743abd770a440821a2eccb965d0a329a280588.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fa/faf5a2006541b7b164de767b664b1b4626940362.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e8/e8a90f6a3f83e9a78382e5d9af7a2f665bb626ae.jpg
https://s9.kh1.co/__image/w=650,h=455,q=100/89/89813b2e569b813117981961ccd266935fb8e82f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f7/f7df979a0d79c9772416761d4bdfb52e7e6fc306.jpg
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T