ដឹងទេ? យើងត្រូវរង់ចាំដល់ឆ្នាំ២០២៥ បើចង់ឃើញចន្ទ្រគ្រាសពេញ១០០ភាគរយ សម្រាប់ប្រទេសកម្ពុជា

//s9.kh1.co/50/50ef57655deda014f6f2be195c158c157b590003.jpg
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មានបាតុភូតចន្ទ្រគ្រាសចំនួន៥នៅថ្ងៃខាងមុខទៀត សម្រាប់ប្រទេសកម្ពុជា នៅចន្លោះឆ្នាំ២០២១ដល់២០២៥

កម្ពុជា៖ កត្តាអាកាសធាតុបានធ្វើឲ្យអាក់ខាននូវទិដ្ឋភាពដ៏កម្រ ទើបបាតុភូតចន្ទ្រគ្រាសធំក្រហមពិបាកនឹងមើលឃើញដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃមុន (ទី២៦ ខែឧសភា) ក៏ព្រោះតែតំបន់ខ្លះមានពពកក្រាស់ៗបាំងបិទផ្ទៃមេឃ។ ជាក់ស្ដែង បើទោះជាមានអាកាសធាតុល្អ ក៏ភាគរយនៃការមើលឃើញព្រឹត្តិការណ៍មួយនេះកាលពីថ្ងៃមុន គឺប្រហែល៥០ភាគរយ នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាតុភូតមួយនេះបានចាប់ផ្ដើម មុនពេលព្រះចន្ទរះឡើងនៅក្នុងប្រទេសរបស់យើង ទើបយើងបាត់បង់ឱកាសពាក់កណ្ដាល ហើយពេលព្រះចន្ទចាប់ផ្ដើមបណ្ដែតខ្លួនឡើង គឺចំពេលរាហ៊ូលេបអស់ នៅខាងចុងជើងមេឃទិសខាងកើត ដែលត្រូវប្រើពេលយូរបន្តិច ទម្រាំបង្ហាញខ្លួនបានខ្ពស់បន្តិច។

បើរឿងទាំងនេះកន្លងហួសទៅហើយ តើគួរចាំយូរប៉ុណ្ណាទៀតទើបប្រជាជនយើងអាចនឹងមើលឃើញចន្ទ្រគ្រាសបានពេញលេញ នៅប្រទេសកម្ពុជា ក្នុងពេលរាត្រីតែម្ដង? បើគិតចាប់ពីឆ្នាំ២០២១នេះទៅ ប្រទេសកម្ពុជានឹងប្រទះព្រឹត្តិការណ៍ចន្ទ្រគ្រាសដ៏ល្អបំផុតនៅឆ្នាំ២០២៥។ គួរបញ្ជាក់ថា មានបាតុភូតចន្ទ្រគ្រាសចំនួន៥នៅថ្ងៃខាងមុខទៀត សម្រាប់ប្រទេសកម្ពុជា នៅចន្លោះឆ្នាំ២០២១ដល់២០២៥ នេះបើយោងតាមគេហទំព័រ Time and Date។

បាតុភូតចន្ទ្រគ្រាសចំនួន៥នឹងកើតឡើង នៅថ្ងៃខាងមុខ សម្រាប់ប្រទេសកម្ពុជា (ប្រភពគេហទំព័រ Time and Date)
បាតុភូតចន្ទ្រគ្រាសចំនួន៥នឹងកើតឡើង នៅថ្ងៃខាងមុខ សម្រាប់ប្រទេសកម្ពុជា (ប្រភពគេហទំព័រ Time and Date)

នៅក្នុងឆ្នាំ២០២១នេះ នឹងមានបាតុភូតចន្ទ្រគ្រាសមួយទៀតដែលនឹងកើតឡើងក្នុងខែវិច្ឆិកា តែវាជាប្រភេទចន្ទ្រគ្រាសមួយចំណិត (Partial Lunar Eclipse) ហើយកើតឡើងប្រហែលម៉ោង៥ជាងល្ងាច ដែលពិបាកមើលឃើញ។

ចំពោះឆ្នាំ២០២២វិញ​ នៅថ្ងៃទី៨ ខែវិច្ឆិកា នឹងមានព្រឹត្តិការណ៍ចន្ទ្រគ្រាស ហើយថែមទាំងរាហ៊ូលេបព្រះចន្ទអស់ថែមទៀត (Total Lunar Eclipse)។ នៅថ្ងៃនោះ ព្រះចន្ទនឹងចាប់ផ្ដើមរះឡើងនៅម៉ោង៥កន្លះល្ងាច ក្នុងប្រទេសកម្ពុជា ហើយរាហ៊ូលេបព្រះចន្ទអស់នៅម៉ោង៦ ហើយបញ្ចប់វិញនៅម៉ោង៧ជាង មានន័យថាចន្ទ្រគ្រាសមួយនេះបានកើតឡើង មុនពេលព្រះចន្ទរះឡើងនៅប្រទេសយើង ដែលនាំឲ្យយើងបាត់បង់ឱកាសពាក់កណ្ដាល នៅពេលវាបានចាប់ផ្ដើម។

ចន្ទ្រគ្រាសក្រហម
ចន្ទ្រគ្រាសក្រហម

នៅឆ្នាំ២០២៣ មានបាតុភូតចន្ទ្រគ្រាសចំនួនពីរ តែពួកវាជាប្រភេទចន្ទ្រគ្រាសមួយចំណិតបន្តិច ដែលពិបាកនឹងមើលហើយថែមទាំងមិនពេញលេញដែរ។

នៅឆ្នាំ២០២៥ ជាឱកាសដ៏ល្អបំផុតសម្រាប់ព្រឹត្តិការណ៍ចន្ទ្រគ្រាសនៅក្នុងប្រទេសរបស់យើង ព្រោះវាកើតឡើងនៅពាក់កណ្ដាលអធ្រាត្រតែម្ដង នៅថ្ងៃទី៧ឆ្លងចូលថ្ងៃ៨ ខែកញ្ញា មានន័យថាតាំងពីចាប់ផ្ដើមរហូតបញ្ចប់ យើងអាចមើលឃើញ១០០ភាគរយ តែបើកត្តាអាកាសធាតុមិនអំណោយផល នោះវានៅតែជាបញ្ហា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T