ចេញលក់ហើយ realme 8 តម្លៃត្រឹមតែ 289ដុល្លារ ប៉ុណ្ណោះ រួមទាំងកាដូបន្ថែមជាច្រើនទៀត ជាមួយសមត្ថភាពលើសពីតម្លៃ រកឯណាបាន

//s9.kh1.co/d2/d22fa13295f7d9671b2e59af3b1d2c32269939c0.jpg
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មកដល់ហើយ! realme 8 ស្មាតហ្វូនGaming បំពាក់បន្ទះឈីប Helio G95 អេក្រង់ Super Amoled, រាងស្តើងស្រាល តម្លៃ 289$ ល្មមជាប់ចិត្ត

ភ្នំពេញ៖ ឥឡូវនេះអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ realme 8 មានលក់ជាផ្លូវការនៅគ្រប់ដៃគូហាងសហការទូទាំងប្រទេស ជាមួយតម្លៃត្រឹមតែ ២៨៩ ដុល្លារ ប៉ុណ្ណោះ នឹងទទួលបានកាដូបន្ថែមដូចជា កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ ៥៤ ដុល្លារ។ ស្មាតហ្វូន realme 8 គឺជាសេរ៊ី ដែលជោគជ័យបង្អស់របស់ត្រកូល realme​ វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួន ៣៣,០០០,០០០ គ្រឿងក្នុងអំឡុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ ថ្មីៗនេះ realme សហការជាមួយខ្សែភាពយន្តដ៏ល្បីគឺ Fast & Furious 9 ដែលជាឈុតឆាកប្រយុទ្ធមើលទៅគួរឲ្យជក់ចិត្តនឹងការប្រណាំងឡានមានល្បឿនលឿនប្រៀបបានហ្នឹងល្បឿនដ៏លឿនរបស់ realme 8 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 realme 
 realme 

មិនតែប៉ុណ្ណោះ realme ដែលជាប្រេនស្មាតហ្វូនដែលយុវវ័យពេញចិត្តបំផុត បានសហការជាមួយហ្គេមដែលពេញនិយមបំផុតសម្រាប់យុវវ័យ Mobile Legend ហើយតារារបស់ realme គឺលោក G-Devith និង Icefrog ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Mobile Legends ហើយបានផ្តល់បទពិសោធន៏ដ៏អស្ចារ្យដល់អ្នកលេងហ្គេម ។ ស្របពេលព្រឹត្តិការណ៍ 515Eparty ផងដែរ ក្រុមហ៊ុនស្មាតហ្វូន Realme ក៏បានរៀបចំកាដូដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររបស់ Mobile Legends: Bang Bang នោះគឺស្មាតហ្វូន realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95,ការលេងហ្គេមកាន់តែរលូន ។ ព្រឹត្តិការណ៍ Mobile Legends :Bang Bang 515 Epartyលើកនេះបានបញ្ចប់ទៅដោយជោគជ័យដោយមានវត្តមានgamer លំដាប់កំពូលជាង 30នាក់ប្រចាំប្រទេសកម្ពុជាបានចូលរួមកម្មវិធីកំសាន្តនេះរួមមាន(Ice Frogz,Paragonនឹង Atev)។ លោក G-Devith អ្នកនាង Henaa និងលោក Oun បានដើរជាតួអង្គ S.T.U.N បានរួមគ្នាចេញវីដេអូចម្រៀង (MV)- Together ហើយបានចែកចាយក្នុងបណ្តាញសង្គមដោយមានអ្នកចូលមើលដល់ជិតមួយលាននាក់។ ហើយ Team selena ទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួត Funmatch 515 នឹងឈ្នះរង្វាន់ធំពីក្រុមហ៊ុន realme នោះគឺrealme 8 នឹង realme Buds Q ផងដែរ។ 

realme 8
realme 8

realme 8 នាំមកនូវកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងសិនស័រទំហំ 64MP បូករួមជាមួយមុខងារថតរូបពិសេសជាច្រើនទៀត  វាមានអេក្រង់ Super AMOLED ដែលមានពន្លឺភ្លឺដល់ 1000nits។

កាមេរ៉ាAI Quad ទំហំ64MPផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ

realme 8បំពាក់កាមេរ៉ាគោលទំហំ64MP លេនទូលាយ( ultra-wide-angle)ទំហំ8MP​  119° លេនmacroនឹងលេនB&W portraitបូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។

realme 8
realme 8

មុខងារ Tilt-shift Mode ការថតរូបឲ្យឃើញតូចវាអាចផ្តិតរូបពិភពពិតទៅជាពិភពខ្នាតតូចដោយផ្តល់នូវបទពិសោធន៍ថតរូបដ៏អស្ចារ្យនិងប្លែក។

 Tilt-shift Mode
 Tilt-shift Mode

មុខងារ New Starry Mode ធ្វើឱ្យប្រសើរឡើងនៅលើប្រសិទ្ធិភាពភ្លឺច្បាស់និងការកាត់បន្ថយសំលេងរំខាន។

New Starry Mode
New Starry Mode

realme 8ក៏ភ្ជាប់មកជាមួយមុខងារ Portrait ថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait។

 Portrait
 Portrait
 Portrait
 Portrait

កាមេរ៉ា Selfieទំហំ16MPភ្ជាប់មកជាមួយមុខងារ AI Beauty, Portrait Mode, and Super Nightscape

AI Beauty, Portrait Mode, and Super Nightscape
AI Beauty, Portrait Mode, and Super Nightscape

មុខងារ Dual-view Video អាចឲ្យអ្នកថតវីដេអូកំសាន្តយ៉ាងសប្បាយនឹងគួរឲ្យចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilizationទប់លំនឹងបានល្អនឹងផ្តល់នូវសមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាពនិងរលូននៅពេលដំណើរការ។

Dual-view Video
Dual-view Video

អេក្រង់ 6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់1000nits

realme 8បំពាក់ដោយអេក្រង់6.4-inch Super AMOLEDវាគាំទ្រមុខងារ Always-on Displayនឹងមានសិនស័រស្កេនក្រយៅដៃផងដែល។អេក្រង់វាអាចបង្ហាញកំរិត resolutionដល់1080P FHDនឹងtouch rateដល់ 180Hz។ មុខងារ Sunlight modeអាចកំណត់ពន្លឺភ្លឺដល់1000nits ហើយវាក៏មានមុខងារ eye protectionដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

6.4-inch Super AMOLED display 
6.4-inch Super AMOLED display 

ថាមពលថ្មធំ5000mAh​ ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 30W Dart Flash Charge

realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Chargeវាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។វាអាចទុក standby បាន៤០ថ្ងៃនឹងលេងហ្គេមបាន10ម៉ោង។ដំណើរការនៃមុខងារ Super Power Saving Modeវាអាចទុក standbyបានដល់ទៅ២ថ្ងៃដោយចំណាយថ្មអស់5%ប៉ុណ្ណោះ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

30W Dart Flash Charge
30W Dart Flash Charge

ការរចនាម៉ូដថ្មី Infinite Bold Design,ទំងន់ស្រាលនឹងស្តើងត្រឹម177g

realme 8 មានរចនាបថទាក់ទាញនឹងលេចធ្លោដោយមានជម្រើស២ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) នឹងពណ៌ខ្មៅ (Cyber Black)វាមានទំងន់ស្រាល177gនឹងកំរាស់ស្តើង8mm។ផ្ទៃខាងក្រោយវាមានសភាពភ្លឺរលោងរំលេចដោយអក្សរ Dare to leap ធំសរសេរជាផ្តេកនៅលើឆ្នូតវែងលាយឡំដោយពណ៌ឥន្ធនូ ហើយការឌីហ្សាញលាយបញ្ជូលគ្នាទាំងអស់នេះមើលទៅពិតជាអស្ចារ្យនឹងស្រស់ស្អាតមែនទែន ការសង្កេតមួយផ្សេងទៀតនោះគឺវាមិនងាយប្រលាក់ស្នាមម្រាមដៃផងដែរ។

realme 8
realme 8
realme 8
realme 8

បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ

realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 ដែលបង្កើតឡើងដោយ cores ធំA75 ចំនួន 2 និង A55 តូចៗចំនួន 65 ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរស័ព្ទ។ចំពោះ បច្ចេកវិទ្យាបន្សាបកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។ ហើយ realme 8បានភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់ស្រាប់នឹងមានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ ។

gaming Helio G95 
gaming Helio G95 
realme 8
realme 8
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T