មិនធម្មតាឯណា! មកដឹងពីប្រវត្តិខ្លះៗរបស់ស្វាមី Ariana Grande

//s9.kh1.co/f6/f6f80783f1b4bb9c94194fe34595d588d5dedfdf.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកខ្លាំងជួបអ្នកខ្លាំងដូចគ្នា ស្វាមីAriana Grande ក៏ជាអ្នកមានមុខមាត់មិនធម្មតា។

បរទេស៖ កាលពីថ្ងៃទី ២៦ ឧសភា នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Ariana Grande បានចែករំលែករូបថតជាច្រើនសន្លឹកក្នុងពិធីរៀបអាពាហ៍ពិពាហ៍។ នាងបានកត់សម្គាល់ថ្ងៃទី ១៥ ឧសភាថាជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយនៅក្នុងជីវិតរបស់នាង។ មុននោះតារាចម្រៀងរូបនេះបានធ្វើពិធីរៀបអាពាហ៍ពិពាហ៍ដោយលួចលាក់នៅឯគេហដ្ឋានរបស់នាងក្នុងទីក្រុង Montecito រដ្ឋ California សហរដ្ឋអាមេរិក គួរបញ្ជាក់ផងដែរថា Ariana Grande មានទំនាក់ទំនងស្នេហាជាមួយ Dalton Gomez ចាប់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី

យ៉ាងណាមិញ បើនិយាយពីស្វាមីរបស់ Ariana Grande លោក Dalton Gomez កើតនៅឆ្នាំ ១៩៩៥ ដែលធំឡើងនៅរដ្ឋ California។ បច្ចុប្បន្ន Gomez គឺជាអ្នកលក់អចលនទ្រព្យលោកធ្លាប់ធ្វើការនៅ Aaron Kirman Group (AKG) អស់រយៈពេល ៥ ឆ្នាំ។ សារព័ត៌មាន Fox News បានរាយការណ៍ថាក្នុងអំឡុងពេល ៣ ឆ្នាំដំបូងរបស់លោកនៅក្រុមហ៊ុន AKG លោក Gomez គឺជាប្រធាននាយកប្រតិបត្តិការ។

Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី

ដោយឡែក អចលនទ្រព្យ ៧ លានដុល្លាររបស់ Ariana Grande នៅរដ្ឋ California សហរដ្ឋអាមេរិក ត្រូវបានទិញនៅឆ្នាំ ២០២០ ដោយមានជំនួយពី Dalton Gomez ដែលជាស្វាមី។ កាលពីមុន Dalton Gomez បានព្យាយាមចាប់ដៃសិល្បៈពេលចូលរួមសម្តែងក្នុង MV «Stuck with U» ដោយ Ariana Grande និង Justin Bieber ដោយបទចម្រៀងនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា៕  

Ariana Grande និង ស្វាមី
Ariana Grande និង ស្វាមី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T