អស់ទាស់! ក្រុមហ៊ុន GM ប្រកាសផលិតឡាន សម្រាប់ជិះនៅឋានព្រះចន្ទ

//s9.kh1.co/34/3473e2a00f736c8360dacf8dae6efb457a0cdc13.jpg
បច្ចេកវិទ្យា

 ២៨-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនមែនសុខៗ GM ទើបបែកគំនិតចង់ផលិតយានឋានព្រះចន្ទទេ តែ GM ធ្លាប់ធ្វើការជាមួយណាសាតាំងពីយូរមកហើយ

បរទេស៖ ក្រុមហ៊ុន General Motors (GM) ចង់ពង្រីកយានយន្តអគ្គិសនីរបស់ខ្លួន ទៅក្រៅពីផែនដីនេះទៀត។ ដោយរួមគ្នាជាមួយក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន GM គ្រោងនឹងបង្កើតយានដើរដោយថាមពលអគ្គីសនីសម្រាប់ណាសា ដើម្បីឱ្យអវកាសយានិកបេសកម្ម Artemis បើករុករកលើឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន GM មិនមែនទើបតែចាប់អភិវឌ្ឍបច្ចេកវិទ្យាយានយន្តសម្រាប់ឋានព្រះចន្ទនោះទេ។ ក្រុមហ៊ុនផលិតរថយន្តនេះ កាលពីមុនបានបង្កើតប្រព័ន្ធរុករកសម្រាប់កម្មវិធីអាប៉ូឡូទាំងមូល រួមទាំងការចុះចតនៅទឹកកាលពីឆ្នាំ1969ផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុន GM បានជួយអភិវឌ្ឍយានយន្តអគ្គិសនី Lunar Roving Vehicle (LRV) ដែលត្រូវបានប្រើចាប់ពីបេសកកម្មអាប៉ូឡូ15ដល់17ទៀតផង។

រូបគំរូរបស់យាន
រូបគំរូរបស់យាន

ក្រុមហ៊ុន Lockheed Martin ក៏ជាក្រុមហ៊ុនអាកាសចរណ៍និងបច្ចេកវិទ្យាដ៏ធំមួយផងដែរ។ ទោះបីជាភាគច្រើនក្រុមហ៊ុននេះបានសហការជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏ដោយ ក៏អង្គការណាសានៅតែជាភ្ញៀវដ៏ធំមួយរបស់ខ្លួនផងដែរ។

បេសកកម្មដំបូងនៃកម្មវិធីអាតេមីស នឹងចាប់ផ្តើមនៅឆ្នាំ2024 ហើយទាំងក្រុមហ៊ុន GM និងក្រុមហ៊ុន Lockheed Martin គ្រោងនឹងប្រើប្រាស់បទពិសោធន៍ពីមុនរបស់ខ្លួន ដើម្បីផលិតយានដល់អវកាសយានិក ឱ្យជិះរុករកលើឋានព្រះចន្ទ ឱ្យកាន់តែជ្រៅជាងពីមុនៗទៀត៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T