ពិតជាប្លែក! លេចរូបរាងរថយន្ត Cybertruck ជំនាន់ក្រោយរបស់ Tesla មានដំបូលស្រូបថាមពលពន្លឺព្រះអាទិត្យ

//s9.kh1.co/e6/e6e433f8817afa63ee7e7aba8a1a45f06be1ca4c.jpg
យានជំនិះ

 ២៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាប្លែកមែន! បន្តិចទៀតរថយន្តជំនាន់ក្រោយអាចនឹងដើរដោយថាមពលពន្លឺព្រះអាទិត្យបាន

បរទេស៖ ផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការដាក់ដំបូលស្រូបពន្លឺព្រះអាទិត្យ នៅលើ Cybertruck របស់ខ្លួនត្រូវបានបង្ហាញនៅក្នុងពាក្យសុំប៉ាតង់ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីការដាក់បញ្ចេញរថយន្ត Cyberruck មក នាយកប្រតិបត្តិលោក Elon Musk បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលគាត់និយាយថា រថយន្តភីកអាប់អគ្គិសនីថ្មីរបស់ Tesla នឹងមានជម្រើសដំបូលស្រូបពន្លឺព្រះអាទិត្យ ដែលនឹងបន្ថែមចម្ងាយរត់បាន 24km ក្នុងមួយថ្ងៃថែមទៀត។

វាជារឿងគួរឱ្យភ្ញាក់ផ្អើល ព្រោះក្រុមហ៊ុនផលិតរថយន្តជាច្រើនរួមទាំងក្រុមហ៊ុន Tesla ក៏ធ្លាប់ចង់បន្ថែមដំបូលពន្លឺព្រះអាទិត្យនៅលើយានយន្តអគ្គិសនីពីមុនមកដែរ ប៉ុន្តែគម្រោងភាគច្រើនមិនបានសម្រេចក្លាយជាការផលិតអ្វីនោះឡើយ។

នៅឆ្នាំ2017 លោក Musk បាននិយាយថា គាត់បានជំរុញវិស្វករក្រុមហ៊ុន Tesla របស់គាត់ ឱ្យស្រាវជ្រាវទៅលើការដាក់ដំបូលសូឡានៅលើរថយន្ត Model 3 ប៉ុន្តែនៅពេលនោះ ពួកគេបាននិយាយថាវាមិនចាំបាច់។

តែក្រោយៗមក បន្ទះថាមពលព្រះអាទិត្យចេះតែជឿនលឿនឡើងៗ ហើយក្រុមហ៊ុន Tesla បានបង្កើតជំនាញផ្ទាល់ខ្លួនក្នុងការបង្កប់បន្ទះស្រូបពន្លឺព្រះអាទិត្យ តាមរយៈការបង្កើតដំបូលសូឡា។

ឥឡូវនេះ ការរចនាដំបូលសូឡាស្រូបពន្លឺព្រះអាទិត្យ ត្រូវបានបង្ហាញនៅក្នុងពាក្យសុំប៉ាតង់ចេញនៅពេលនេះ៕  

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T