ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

កាលពីឆ្នាំ 1977 ណាសា (NASA) ទទួលបានរលកសម្លេង ពីក្រៅភព រយៈពេល 72 វិនាទី ហើយមកទល់សព្វថ្ងៃនេះ នៅតែមិនទាន់ដឹងថា វាមានប្រភពមកពីអ្វី នៅឡើយនោះទេ។


លោក Douglas Carl Engelbart ជាអ្នកបង្កើតអោយមាន Mouse កុំព្យូទ័រ បានស្លាប់នៅអាយុ 88ឆ្នាំ ដោយសារតែខូចតម្រងនោម ធ្ងន់ធ្ងរ និង ទទួលរងនូវ ជម្ងឺ Alzheimer អស់ពេលជាយូររួចមក។ សូមអរគុណដល់គាត់ ដែលបានបង្កើតនូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះ សំរាប់មនុស្សលើពិភពលោក ប្រើប្រាស់មកទល់សព្វថ្ងៃនេះ។



នេះជាកន្លែងរង់ចាំឡានក្រុង មានទោងយោលបញ្ចេញសម្លេង ហើយ ទោងនិមួយៗ មានសម្លេងខុសៗពីគ្នា ដែលអាចបង្កើត ចេញជា សម្លេងភ្លេង យ៉ាងពិរោះរណ្តំ នៅពេល មានមនុស្សជិះយោលលេង និង ដើម្បីកំដអាមរ្មណ៍ ខណៈពេលរង់ចាំឡានក្រុងមកដល់។



នេះជាផ្លូវដែក ដែលអមទៅដោយ សម្រស់ធម្មជាតិ ចម្រុះពណ៌ យ៉ាងស្រស់ស្អាត នៅ Western Maryland, USA។



ខ្មាឃ្មុំមួយក្បាលនេះ បានរងរបួស ដោយការរញ្ជួយដី បណ្តាលឲ្យវា មានការភ័យខ្លាចយ៉ាងខ្លាំង ទើបធ្វើអោយវា ត្រូវការមានអ្នកមើលថែ នៅជិតខ្លួនវា បែបនេះ .. អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]