Man City ឬ Chelsea? Owen ទាយថាក្រុមមួយនេះនឹងឈ្នះពាន UCL

//s9.kh1.co/ec/ecd5304e2c551f8e00c6ce5bf42e90618f6a3dc7.jpg
កីទ្បា

 ២៨-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Owen ទាយថា Man City នឹងលើកពាន UCL រដូវកាលនេះ

អង់គ្លេស៖ លោក Michael Owen ជឿជាក់ថាក្លិបមេឃខៀវ Manchester City នឹងបំបាក់ក្រុមតោខៀវ Chelsea ក្លាយជាជើងឯកពាន Champions League នារដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City
កីឡាករ Manchester City
ពាន UCL
ពាន UCL

ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola និង Thomas Tuchel នឹងត្រូវឡើងសង្វៀនប្រកួតគ្នានៅប្រទេសព័រទុយកាល់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២ទាបភ្លឺ(ម៉ោងនៅកម្ពុជា)នេះហើយ។

ការប្រកួររវាង Chelsea
ការប្រកួររវាង Chelsea

បើសិន Man City ឈ្នះនោះក្រុមនឹងបានលើកពាន Champions League ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ខណៈ Chelsea នឹងបានលើកពាននេះជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ។

កីឡាករ Manchester City
កីឡាករ Manchester City
កីឡាករ Chelsea
កីឡាករ Chelsea

Chelsea ធ្លាក់ទម្លាក់ Man City ចំនួន២ដងគឺក្នុងពាន FA Cup និង Premier League រួចមកហើយ ប៉ុន្តែលោក Owen ដែលជាអតីតកីឡាកររបស់ Manchester United បែរជាគិតថា Man City នឹងយកឈ្នះការប្រកួតដ៏ស្វិតស្វាញនេះ។

ការប្រកួតរវាង Chelsea និង Man City
ការប្រកួតរវាង Chelsea និង Man City

លោក Owen បានថ្លែងប្រាប់ Bet Victor ថា៖

នេះជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL រវាងក្លិបនៅអង់គ្លេសទាំងពីរដែលខកខានកើតឡើងចំនួន៣ឆ្នាំមកហើយ។ Man City បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ហើយពួកគេពិតជាស័ក្តិសមនឹងឈ្នះ PSG ទាំងពីរជើងណាស់ ប៉ុន្តែ Chelsea គេធ្លាប់យកឈ្នះ Man City នៅFA Cup ដូច្នេះ ក្លិបប្រហែលកំពុងមានសង្ឃឹមថាពួកគេបានលើកពាន។ ខ្ញុំគិតថា Chelsea នឹងព្យាយាមរត់ដេញតាម City ព្រោះ Man City ពូកែប្រយុទ្ធណាស់ ហេតុដូច្នេះហើយទើបខ្ញុំគិតថា Man City នឹងលើកពាន UCL ដំបូងគេបង្អស់ ដោយយកឈ្នះ Chelsea ២ ទល់នឹង ០៕

លោក Michael Owen 
លោក Michael Owen
លោក Michael Owen

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T