ក្ដៅៗ! ប្រធានាធិបតីប្រទេសណាមមីបៀ និងភរិយា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

//s9.kh1.co/01/010c193d33fd0148319bd487b6626153e2b60e72.png
សង្គម

 ២៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រធានាធិបតីនៃប្រទេសណាមមីបៀលោក Hage Geingob និងលោកស្រី Monica បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺកូវីដ-១៩

ណាមមីបៀ៖ ប្រធានាធិបតីនៃប្រទេសណាមមីបៀលោក Hage Geingob និងលោកស្រី Monica បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រធានាធិបតីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីសូមជម្រាបជូនជាតិថាលោកប្រធានាធិបតី Hage G. Geingob និងលោកជំទាវទី ១ Madame Monica បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២១” ។

ប្រធានាធិបតីប្រទេសណាមមីបៀនិងភរិយា
ប្រធានាធិបតីប្រទេសណាមមីបៀនិងភរិយា

សេចក្តីថ្លែងការណ៍បានបន្ថែមថា “លោកប្រធានាធិបតីនិងលោកជំទាវទី ១ គឺមានស្មារតីល្អនិងស្នាក់នៅដាច់ដោយឡែកនៅកន្លែងស្នាក់នៅរបស់ពួកគេ” ។

លោកប្រធានាធិបតី Geingob ដែលមានអាយុ ៧៩ ឆ្នាំគឺជាប្រធានាធិបតីទី ៣ របស់ប្រទេសនេះ ហើយកំពុងកាន់តំណែងប្រធានាធិបតីជាលើកទី ២ និងលើកចុងក្រោយសម្រាប់លោកផងដែរ។

ប្រធានាធិបតីនៃប្រទេសណាមមីបៀលោក Hage G. Geingob
ប្រធានាធិបតីនៃប្រទេសណាមមីបៀលោក Hage G. Geingob

លោក Geingob គឺជានាយករដ្ឋមន្រ្តីដំបូងនៃប្រទេសណាមមីបៀពីខែមីនាឆ្នាំ ១៩៩០ ដល់ខែសីហាឆ្នាំ ២០០២ និងបានធ្វើជានាយករដ្ឋមន្រ្តីម្តងទៀតចាប់ពីខែធ្នូឆ្នាំ ២០១២ ដល់ខែមីនាឆ្នាំ ២០១៥ ។

គិតត្រឹមថ្ងៃទី ២៧ ខែឧសភានេះ ប្រទេសណាមមីបៀបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣,៦០៣ នាក់។ ប្រទេសនេះមានប្រជាជនសរុប ២,៥ លាននាក់៕

លោកស្រី Madame Monica
លោកស្រី Madame Monica

ប្រភព៖ Nation Africa

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T