Rashford រង​ការប៉ះទង្គិច​ផ្លូវចិត្ត​ផ្ទួនៗពីការ​ប្រមាថ​តាម​បណ្ដាញ​​​សង្គម​ ក្រោយ Man Utd របូតពាន Europa League

//s9.kh1.co/b7/b71f46724085bf55ef2b3e0e2882cb0c274a41d5.jpg
កីទ្បា

 ២៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

​លោក Marcus Rashford និយាយថា គាត់ត្រូវបានគេរើសអើងជាតិសាសន៍នៅលើគណនីបណ្តាញ​សង្គម​របស់គាត់ បន្ទាប់ពីការបរាជ័យរបស់ក្រុម Manchester United

អឺរ៉ុប៖ លោក Marcus Rashford និយាយថា គាត់ត្រូវបានគេរើសអើងជាតិសាសន៍នៅលើគណនីបណ្តាញ​សង្គម​របស់គាត់ បន្ទាប់ពីការបរាជ័យរបស់ក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅ Gdansk​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marcus Rashford
Marcus Rashford

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបាននិយាយថា គាត់បានទទួលនូវពាក្យជេរប្រមាថយ៉ាងតិចចំនួន ៧០ ដោយសារ​ការ​ស៊ុតបាល់ប៉េណាល់ទីរបស់ក្រុមបិសាចក្រហមទៅលើក្រុម Villarreal កាលពីយប់ថ្ងៃពុធ។ Rashford បាននិយាយ​ថា គាត់បានទទួលការរំលោភបំពានជាតិសាសន៍នៅពេលគាត់បើកទូរស័ព្ទដោយ​បង្ហាញថាការ​និយាយបែប​នោះ​បាន​កើតឡើងដោយផ្ទាល់ពីមនុស្សម្នាក់ដែលជាគ្រូបង្រៀនគណិតវិទ្យា។

Marcus Rashford
Marcus Rashford

Rashford បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ “យ៉ាងហោចណាស់មានពាក្យជេរប្រមាថជាតិសាសន៍ចំនួន ៧០ នៅក្នុងគណនីសង្គមរបស់ខ្ញុំ។ សម្រាប់អ្នកដែល​កំពុង​ខំប្រឹងធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែពិបាក សូមព្យាយាមបន្តទៀតចុះ ។ អ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ក្រេវក្រោធ​ជាងនេះទៅទៀត គឺអ្នករំលោភបំពានម្នាក់ដែលបានផ្ញើរូបសត្វស្វាជាច្រើន​ចូលប្រអប់​សាររបស់ខ្ញុំ គឺជាគ្រូគណិតវិទ្យា។ គាត់បង្រៀនក្មេងៗ!! តែគាត់បែរជាអាចរំលោភបំពានពូជសាសន៍​ដោយសេរីបែបនេះ"។

Marcus Rashford
Marcus Rashford

នេះមិនមែនជាលើកទី ១ ទេដែលកីឡាករអង់គ្លេសរូបនេះ បានរងគ្រោះដោយការរំលោភបំពានលើបណ្តាញសង្គម៕

James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T