ហុងកុង៖ អ្នកនាង Wei A ត្រូវបានប្រជាជនដាក់ងារឲ្យថាជាស្ដេចស្រីលក់អនឡាញ បន្ទាប់ពីនាងមាន​ទ្រព្យ ១៤០០​លាន​ដុល្លារ​ ដោយ​សារ​ឡាយ​លក់​ឥវ៉ាន់​អនឡាញ ហើយនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនមហាសាលរហូត​ជាប់ក្នុង​តារាមហាសេដ្ឋីទាំង​ ៥០០​របស់​ចិនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនាវដ្ដី New Fortune ក៏បានរាយការណ៍ថាតារាស្រីនេះមានអាយុប្រមាណជា ៣៩ឆ្នាំ ដែលមានស្វាមីឈ្មោះ Dong Hai Feng។ គួរបញ្ជាក់ដែលថាទាំងពីរនាក់ប្ដីប្រពន្ធបានចាប់ដៃគ្នារកស៊ីតាំងពីដើមឆ្នាំ២០១៣មកម្លេះ តែជា​អ្នក​លក់អាវជជុះប៉ុណ្ណោះ តែយ៉ាងណាក្រោយជោគជ័យខ្លាំង ៥ឆ្នាំក្រោយពួកគេមានហាងក្នុងដៃចំនួន ១០​ឯណោះ​។ នៅដើមឆ្នាំ ២០១៦ ពួកគេក៏ចាប់ផ្ដើមផុសទំនិញលក់នៅលើបណ្ដាយសង្គម នឹងតាម App ល្បីៗជា​ច្រើន​របស់ចិន​ផង​ដែរ ដូចជា Taobao Tmall ជាដើម៕

  ប្រភព៖ news.zing.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]