ក្លិបយក្សអេស្ប៉ាញមួយនេះ នឹងនាំយកតារាឆ្នើមម្នាក់របស់ក្រុមកាំភ្លើងធំ Arsenal មកបំពេញចំណុចស្លាប់រស់របស់ក្រុម

//s9.kh1.co/62/62172e3a46cb05042b1ecc2b1797cfc0d593630a.jpg
កីទ្បា

 ២៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​ក្លិបយក្សអេស្ប៉ាញមួយនេះ នឹងនាំយកតារាឆ្នើមម្នាក់របស់ក្រុមកាំភ្លើងធំ Arsenal មកបំពេញចំណុចស្លាប់រស់របស់ក្រុម

អឺរ៉ុប៖ ក្លិប Real Betis ជឿជាក់ថាខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Hector Bellerin អាចជាអ្នកជំនួសដ៏ឆ្នើមរបស់ពួកគេសម្រាប់ Emerson Royale ដែលគ្រោងនឹងចាកចេញនៅរដូវក្តៅ នេះបើយោងតាមការឱ្យដឹងពី Coliseo Verdiblanco ។ Bellerin ត្រៀមនឹងចាកចេញពី Arsenal ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយមានភាគីជាច្រើនត្រូវបានគេនិយាយថាចាប់អារម្មណ៍ទៅលើខ្សែការពារស្លាបស្តាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Hector Bellerin
កីឡាករ Hector Bellerin

យ៉ាងណាមិញ ពេលនេះ Betis ក៏ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្រុមកាំភ្លើងធំ (CBS) ដែលមានតម្លៃខ្លួន ៣៦ លានផោនផងដែរ។ ក្រុមប្រឹក្សាភិបាលរបស់ Betis ដឹងថាគាត់អាចមានតម្លៃថ្លៃសម្រាប់ពួកគេ ប៉ុន្តែពួកគេនៅតែចង់ទិញគាត់។

កីឡាករ Hector Bellerin
កីឡាករ Hector Bellerin

បញ្ហាសម្រាប់ក្រុមនៅ La Liga គឺថាខ្សែការពារស្តាំរបស់គេគឺ Emerson បានត្រៀមចូលរួមជាមួយ Barcelona ។Bellerin បានចំណាយពេលមួយទសវត្សរ៍កន្លងមកនៅ Arsenal ប៉ុន្តែវាហាក់ដូចជាពេលវេលារបស់គាត់នៅ Emirates ត្រូវដល់ទីបញ្ចប់ ដោយ Bellerin បានបាត់បង់ការពេញចិត្តនៅក្រោមការដឹកនាំរបស់ Mikel Arteta ៕

កីឡាករ Hector Bellerin
កីឡាករ Hector Bellerin
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T