ពិតឬមិនពិត? លេចចេញវីដេអូបង្ហាញពីថាសហោះ មុជចូលមហាសមុទ្រស្តែងៗតែម្តង

//s9.kh1.co/34/3479e43d2e89ebdef1400b3fd096ae9e28a73a25.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មួយរយៈនេះ មានពតមានពីថាសហោះច្រើនមែនទែន នេះប្រហែលជាសញ្ញាថាថ្ងៃមុខទៅ គេនឹង disclose វាជាសាធារណៈជាមិនខាន

អាមេរិក៖ នៅក្នុងវីដេអូមួយ ដែលត្រូវបានចេញតាមអ៊ីនធើណេតនាពេលថ្មីៗនេះ ដោយអ្នកផលិតភាពយន្តឯកសារអំពីថាសហោះ បានបង្ហាញពីវត្ថុរាងស្វ៊ែរមួយរេចុះរេឡើងពីលើមហាសមុទ្រមួយសន្ទុះ រួចក៏មុជចូលទៅក្នុងមហាសមុទ្របាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាអ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា កងនាវាអាមេរិកពិតជាបានចាប់យករូបភាពនេះពិតមែនក៏ដោយ ក៏អ្នកនាំពាក្យមិនបានប្រាប់អំពីកន្លែង និងពេលវេលាដែលគេថតបាននោះទេ។

យោងតាមលោក Corbell ដែលជាម្ចាស់វីដេអូនេះបានឲ្យដឹងថា វីដេអូនេះត្រូវបានថតនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2019 នៅម៉ោងប្រហែល11យប់ (ម៉ោងអាមេរិក) ថតពីក្នុងមជ្ឈមណ្ឌល USS Omaha's Combat Information Center ក្បែរឆ្នេរ San Diego។ 

រូបភាព
រូបភាព

ហើយមិនមានបំណែកណាមួយត្រូវបានរកឃើញ នៅទីតាំងដែលវត្ថុនោះបានធ្លាក់ចុះនោះទេ។

Corbell បានសរសេរថា គេបានប្រើនាវាមុជទឹកមួយដើម្បីស្វែងរកបំណែក តែមិនបានរកឃើញអ្វីទាំងអស់៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T