បើខកខានមិនបានទស្សនា ទាំងនេះគឺជាបណ្ដុំរូបចន្ទ្រគ្រាសធំក្រហមដ៏អស្ចារ្យ នៅតាមបណ្ដាប្រទេសមួយចំនួន កាលពីយប់មិញ

//s9.kh1.co/0e/0eedcddd93b826986500fe8e551b97b7c2382498.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើអ្នកខកខានមិនបានឃើញទិដ្ឋភាពដ៏កម្រនេះ ទាំងនេះគឺជាបណ្ដុំរូបភាពដែលត្រូវបានគេថតបាន តាមបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោក

បរទេស៖ ដោយសារតែអាកាសធាតុមិនសូវអំណោយផល ទើបបាតុភូតចន្ទ្រគ្រាសធំក្រហមពិបាកនឹងមើលឃើញដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជា ក៏ព្រោះតែតំបន់ខ្លះមានពពកក្រាស់ៗបាំងបិទផ្ទៃមេឃ។ បើទោះជាមានអាកាសធាតុល្អ ក៏ភាគរយនៃការមើលឃើញព្រឹត្តិការណ៍មួយនេះ គឺមានប្រហែល៥០ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាតុភូតមួយនេះបានចាប់ផ្ដើម មុនពេលព្រះចន្ទរះឡើងនៅក្នុងប្រទេសរបស់យើង ទើបយើងបាត់បង់ឱកាសពាក់កណ្ដាល ហើយពេលព្រះចន្ទចាប់ផ្ដើមបណ្ដែតខ្លួនឡើង គឺចំពេលរាហ៊ូលេបអស់ នៅខាងចុងជើងមេឃទិសខាងកើត ដែលត្រូវប្រើពេលយូរបន្តិច ទម្រាំបង្ហាញខ្លួនបានខ្ពស់បន្តិច។ គួរបញ្ជាក់ថា ចន្ទ្រគ្រាសមួយនេះកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីវាបានខិតទៅកៀកចំណុចនៅជិតផែនដី ដែលបណ្ដាលឲ្យវាមានទំហំធំជាងពេលធម្មតាបន្តិច និងមានពន្លឺខ្លាំងជាងមុនបន្តិចផងដែរ។

បើអ្នកខកខានមិនបានឃើញទិដ្ឋភាពដ៏កម្រនេះ ខាងក្រោមគឺជាបណ្ដុំរូបភាពដែលត្រូវបានគេថតបាន តាមបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោក៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

Brazil (Photograph: Eraldo Peres/AP)
Brazil (Photograph: Eraldo Peres/AP)
Santa Monica, California (Photograph: Ringo HW Chiu/AP)
Santa Monica, California (Photograph: Ringo HW Chiu/AP)
 Florida, US (Photograph: USA Today Network/Sipa USA)
 Florida, US (Photograph: USA Today Network/Sipa USA)
NSW, Australia (Photograph: Patrick Keneally/Guardian Australia)
NSW, Australia (Photograph: Patrick Keneally/Guardian Australia)
Yogyakarta, Indonesia (Photograph: Alamy Live News)
Yogyakarta, Indonesia (Photograph: Alamy Live News)
 Istanbul, Turkey (Photograph: Emrah Gürel/AP)
 Istanbul, Turkey (Photograph: Emrah Gürel/AP)
Mediterranean port of Limassol, Cyprus (Photograph: Danil Shamkin/NurPhoto/PA Images)
Mediterranean port of Limassol, Cyprus (Photograph: Danil Shamkin/NurPhoto/PA Images)
San Francisco (Photograph: Frederic Larson/AP)
San Francisco (Photograph: Frederic Larson/AP)
south of Athens (Photograph: Petros Giannakouris/AP)
south of Athens (Photograph: Petros Giannakouris/AP)
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T