ខ្យាដំរី៖ ប្រភេទអាហារ​ដែលមាន​តម្រូវការ​ទីផ្សារ​កាន់តែខ្ពស់​

//s9.kh1.co/b2/b23e49d7fb7560ace08010f146c391fde39643df.jpeg
យល់ដឹង

 ២៧-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កសិករខេត្តសៀម រាបគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវ​ការ​​សម្រាប់​អ្នកបរិភោគ និងលក់បន្ត

សៀមរាប៖ កសិករខេត្តសៀម រាបគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវ​ការ​​សម្រាប់​អ្នកបរិភោគ និងលក់បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ដឹង សាវី អាជីវករលក់សត្វខ្យាដំរីធម្មជាតិនៅ ក្នុងភូមិតាឯក ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់​វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរលក់ខ្យាដំរីនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយគឺលក់នៅក្នុងខេត្ត និង​នាំចេញ​ទៅលក់នៅតាមរាជធានីខេត្តផ្សេងៗទៀត។

លោកបានបន្ថែមថា សត្វខ្យាដំរីដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន គឺប្រមូលទិញពីប្រជាកសិករដែលពួក​គាត់​ទៅរកនៅក្នុងព្រៃដែលជាសត្វខ្យាដំរីធម្មជាតិ ដោយយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់​អាជីវករ​ផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។

លោកបញ្ជាក់ថា ប្រសិនបើមានការកម្ម៉ង់ទិញច្រើន សម្រាប់យកទៅក្រៅប្រទេសនោះ លោកនឹងបើកកសិដ្ឋាន​ចិញ្ចឹម​ផ្ទាល់តែម្ដង ដោយសារតែសត្វខ្យាដំរីនេះមានអាយុកាលរស់បានយូរ។

សូមបញ្ជាក់ថា សត្វខ្យាដំរីនេះគេអាចយកមកធ្វើជាអាហារញាំដោយយកទៅបំពង ឬអាំង និងយកមកត្រាំស្រាធ្វើ​ជា​​ឱសថបុរាណក៏បាន សម្រាប់ទទួលទាន ដើម្បីធ្វើឱ្យយើងមានសុខភាពល្អ ត្រជាក់ក្នុងខ្លួន។ ចំពោះតម្លៃវិញសត្វខ្យា​ដំរី​លេខ១ មាន តម្លៃក្នុង ១០០ក្បាល គឺ១០ម៉ឺនរៀល និងលេខ២ មានតម្លៃក្នុង ១០០ក្បាល ៨ម៉ឺនរៀល៕

សត្វខ្យាដំរី
សត្វខ្យាដំរី

ប្រភព៖ ក្រសួងព័ត៌មាន

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T