លេចឮថា ​តារា​ស្រីល្បី​​ឈ្មោះ​​របស់​ហុងកុងម្នាក់​នេះ ត្រូវ​​អភិជន​ម្នាក់​ទៀត​​តាមចែចង់

//s9.kh1.co/e0/e014ac07a0a80278b57d4aee6ceb6bb8573bd12e.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Ali ត្រូវគេនិយាយថា​មានអ្នកមានទ្រព្យម្នាក់​តាមស្រឡាញ់​នាងរួចហើយ​

ហុងកុង៖ ទោះបីជា Ali Lee  និងសង្សារដ៏យូរអង្វែងរបស់នាងកឺលោក Danny Chan  មិនបានប្រកាសជាផ្លូវការ​ក៏ដោយ​ក៏គេប៉ាន់ស្មានថាពួកគេបានផ្តាច់ទំនាក់ទំនង ៦ ឆ្នាំរបស់ពួកគេរួចទៅហើយតាំងពីឆ្នាំមុន។ ភាពគួរឱ្យចាប់​អារម្មណ៍ និងនៅលីវជាថ្មីរបស់ Ali ត្រូវបានគេនិយាយថាមានអ្នកមានទ្រព្យម្នាក់តាមស្រឡាញ់នាងរួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែល Ali បានរើចេញពីផ្ទះរួមគ្នា ហើយបានទៅស្នាក់នៅសណ្ឋាគារលោក Danny បានព្យាយាមប្រើវិធី​ផ្សេង​ៗ​​ដើម្បីយកឈ្នះក្ដីស្រឡាញ់របស់នាងត្រឡប់មកវិញ។ គាត់បានព្យាយាមប្រើឆ្កែជាទីស្រឡាញ់របស់​ពួកគេជា​លេស​ដើម្បីទាក់ទងនឹង Ali ប៉ុន្តែទំនាក់ទំនងរបស់ពួកគេមិនបានល្អប្រសើរឡើយ។ សូម្បីតែនៅថ្ងៃសម្រាករបស់​នាង​ក៏ដោយ​ក៏តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះបានជ្រើសរើសស្នាក់នៅផ្ទះជាជាងជួបជាមួយ Danny ដែរ។

Ali Lee និង Danny Chan
Ali Lee និង Danny Chan

ការវិវត្តន៍ចុងក្រោយបំផុតបានអះអាងថា Ali ​កំពុងត្រូវបានតាមស្រឡាញ់ដោយពាណិជ្ជករមានទ្រព្យដែលមានអាយុ ៤០ ឆ្នាំម្នាក់ដែលត្រូវបានគេនិយាយថាកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានការយល់ព្រមពីនាង។ សូម្បីតែឱកាសបុណ្យណូអែលចុងក្រោយនេះ ក៏អ្នកជំនួញម្នាក់នវបានបោះពិធីជប់លៀងបុណ្យណូអែលដ៏ធំ​មួយ​នៅផ្ទះរបស់គាត់ ហើយបានប្រើម៉ាស៊ីនផលិតព្រិលដើម្បីបង្កើតតំបន់រដូវរងាដ៏អស្ចារ្យមួយសម្រាប់ Ali

នៅពេលទទួលបានការអត្ថាធិប្បាយតារាសម្តែងស្រីរូបនេះបានឆ្លើយតបយ៉ាងខ្លីថា "វាមិនមែនជាការពិត ដូច្នេះ​មិនចាំបាច់ឆ្លើយតបទេ"។

សូមទស្សនារូបភាពខាងក្រោម៖ 

Ali Lee និង Danny Chan
Ali Lee និង Danny Chan
Danny Chan
Danny Chan
Ali Lee
Ali Lee
Ali Lee
Ali Lee
Ali Lee
Ali Lee

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T