ផ្ទុះការចាប់អារម្មណ៍ តារាម្នាក់នេះ មុខដូចព្រះនាង Disney ណាស់

//s9.kh1.co/aa/aabdf57fc4f3fcfa64868fbd9382572ba9872d0f.jpg
តារា & កម្សាន្ដ

 ២៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នេះបានគេហៅថាស្អាត​តារាម៉ូដែល ជនជាតិអាមេរិកវ័យ១៩ សម្រស់ស្រស់ស្អាតដូចទេពធីតា។

បរទេស៖​ Loren Gray អាយុ ១៩ ឆ្នាំមកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក នាងគឺជាតារាម៉ូដែលដែលមានឥទ្ធិពលលើបណ្តាញសង្គមហើយត្រូវបានគេអោយឈ្មោះថា «ទេវតាសម្រស់តុក្កតារស់» ។ នាងបានទាក់ទាញចំណាប់អារម្មណ៍ដោយទឹកមុខស្រស់ស្អាតរបស់នាងដូចជាព្រះនាង Disney ដែលមានភ្នែកធំច្រមុះស្រួចនិងបបូរមាត់ពោពេញដោយភាពស៊ិចស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Loren Gray
Loren Gray

ទន្ទឹមនឹងនេះ ដោយសារសម្រស់ដូចព្រះនាងរបស់តារាម៉ូដែលរូបនេះ នាងរកចំណូលបានរាប់លានដុល្លារតាមរយៈការបង្ហាញម៉ូតនិងផ្សាយពាណិជ្ជកម្មអោយម៉ាកល្បីៗ។ យោងតាមរបាយការណ៍របស់ទស្សនាវដ្តី Forbes ចេញផ្សាយនៅខែសីហាឆ្នាំ ២០២០ បានឱ្យដឹងថា Loren រកចំណូលបាន ២,៤ លានដុល្លារក្នុងឆ្នាំ ២០១៩ តាមរយៈការផ្សាយពាណិជ្ជកម្មនិងកិច្ចសន្យាពាណិជ្ជកម្ម។ នាងត្រូវបានជាប់ក្នុងបញ្ជីតារាប្រព័ន្ធផ្សព្វផ្សាយសង្គមរកលុយបានច្រើនបំផុត។

Loren Gray
Loren Gray

នាងបានបង្ហោះរូបភាពដ៏ទាក់ទាញរបស់នាងជារឿយៗ បច្ចុប្បន្ននាងមានអ្នកតាមដានចំនួន ២១,៧ លាននាក់នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ នៅដើមឆ្នាំ ២០១៨ នាងបានចុះកុងត្រាជាមួយ Virgin Records និងបានចេញបទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា«My story» នៅខែសីហាឆ្នាំដដែល។ គិតត្រឹមខែកុម្ភៈឆ្នាំនេះ Loren បានបញ្ចប់កិច្ចសន្យារបស់នាងហើយបានក្លាយជាតារាស្រីឯករាជ្យ។

Loren Gray
Loren Gray

គួរបញ្ជាក់ផងដែរថា Loren Gray ជោគជ័យ និង ទទួលបានពានរង្វាន់ជាច្រើនដោយសារទេពកោសល្យសមត្ថភាព និង រូបសម្រស់របស់នាង ហើយនៅចុងឆ្នាំ ២០២០ Loren បានបើកយីហោគ្រឿងអលង្ការផ្ទាល់ខ្លួន។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ភាពស្រស់ស្អាតដែលកើតក្នុងឆ្នាំ ២០០២ តែងតែចែករំលែករូបថតសិល្បៈគួរឱ្យចាប់អារម្មណ៍។ Loren បានទទួលការសរសើរជាច្រើននៅពេលពាក់ការតុបតែងបែបបុរាណ នាងមិនខ្លាចក្នុងការសាកល្បងស្ទីលប្លែកៗពីភាពរឹងមាំយុវវ័យរហូតដល់ភាពសិចស៊ី៕

Loren Gray
Loren Gray
Loren Gray
Loren Gray
Loren Gray
Loren Gray
Loren Gray
Loren Gray

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T